ឯកឧត្តម ឧត្ដមសេនីយ៍ ត្រី ហ៊ុន គឹមជាតិ និង ក្រុមហ៊ុន ៦៣ គ្រុប ឧបត្ថម្ភ អង្ករ ១០០ បាវ មី ១០០ កេះ ដល់ ប្រជាពលរដ្ឋ កំពុង រង គ្រោះ ដោយ សារ ជំនន់ ទឹក ភ្លៀង នៅ ខណ្ឌ ដង្កោ

ភ្នំពេញៈ ដេីម្បី ជួយ សម្រួល ការ លំបាក របស់ ប្រជាពលរដ្ឋ ដែល កំពុង ជួប ការ លំបាក ដោយ សារ ជំនន់ ទឹក ភ្លៀង ជន់ លិច ផ្ទះ សម្បែង ជាច្រេីនច្រេីន សង្កាត់ នៅ ខណ្ឌ ដង្កោ រាជធានី ភ្នំពេញ ឧត្ដមសេនីយ៍ ត្រី ហ៊ុន គឹមជាតិ អនុ ប្រធាន នាយកដ្ឋាន ព្រហ្ម ទណ្ឌ ក្រសួង មហា ផ្ទៃ និង ក្រុមហ៊ុន ៦៣ គ្រុប បានឧបត្ថម្ភ នូវ អង្ករ ១០០ បាវ មី ១០០ ដេីម្បីជួយ ដល់ ប្រជាពលរដ្ឋ រាប់ រយ គ្រួសារ ។

ក្នុងឱកាសនោះដែរក្រុមការងារឯកឧត្តម ក៏បានពាំនាំពីការយកចិត្តទុកដាក់គិតគូខ្ពស់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋតាមមូលដ្ឋានពីសំណាក់ឯកឧត្តម។ សកម្មភាពមនុស្សធម៌គ្រប់ទិសទីដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈពណ៌សម្បុរអ្វីនោះឡើយ។

ឯកឧត្តមក៏បានផ្ដាំផ្ញើដល់ បងប្អូនប្រជាពលរដ្ឋ សូមចូលរួម អនុវត្តទៅតាម ការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ត្រូវ គិតគូរ ពី បញ្ហា សុខភាព អោយ បានខ្ពស់ ពិសេស ត្រូវរស់នៅស្អាត ហូប ស្អាត ផឹក ស្អាត និងចេះ ប្រយ័ត្ន ប្រយែង ការពារ ខ្លួន ពី សត្វ កាច សាហាវ ផ្សេងៗ ។

សូមញ្ជាក់ថា យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងនេះ បានប៉ះពាល់ ១៩រាជធានី-ខេត្ត ស្មើនឹង ៧១ក្រុង/ស្រុក/ខណ្ឌ។ រាជធានី-ខេត្តប៉ះពាល់នេះ រួមមាន៖ រាជធានីភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។

របាយការណ៍ ក៏បានឱ្យដឹងដែរថា ទឹកជំនន់នេះ បានប៉ះពាល់ប្រជាពលរដ្ឋជាង ៦ម៉ឺនគ្រួសារ ហើយពលរដ្ឋជិត ៨ពាន់គ្រួសារ ស្មើនឹងជិត ៣ម៉ឺននាក់ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។

ជំនន់ទឹកភ្លៀង ក៏បានធ្វើប៉ះពាល់ផ្ទះជិត ៦ម៉ឺនខ្នង ខូចខាត ៥៦ខ្នង, លិចសាលារៀន ៤៥៩កន្លែង, លិចស្រូវជិត ១៧ម៉ឺនហិកតា ខូចខាតជាង ៣ម៉ឺនហិកតា, ដំណាំរួមផ្សំលិចទឹកជាង ៧ម៉ឺនហិកតា និងខូចខាតជិត ៤ម៉ឺនហិកតា។

ជំនន់ទឹកភ្លៀងនេះ ធ្វើឱ្យប៉ះពាល់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្រួសក្រហម ៣៤៤គីឡូម៉ែត្រ, ផ្លូវលំជនបទ ១,៤៥៩គីឡូម៉ែត្រ។ លិចស្ពាន ២៤កន្លែង, ប៉ះពាល់ទំនប់ជាង ២២គីឡូម៉ែត្រ, ប្រឡាយទឹកជាង ៣០០គីឡូម៉ែត្រ និងប៉ះពាល់ច្រាំងទន្លេ ៤១០ម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង