លោកដូណាល់ ត្រាំ បានប្រកាសថា លោកប្រហែលជាចាកចេញពីទឹកដីអាមេរិក ប្រសិនបើលោកចាញ់ឆ្នោតលោកចូ បៃដិន

(អន្តរជាតិ)៖ លោកដូណាល់ ត្រាំ បានប្រកាសថា លោកប្រហែលជាចាកចេញពីទឹកដីអាមេរិក ប្រសិនបើលោកចាញ់ឆ្នោតលោកចូ បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៣ខែវិច្ឆិកាខាងមុខនេះ។

លោកត្រាំបានលើករឿងនេះឡើង ក្នុងពេលដែលគាត់ជួបជាមួយហ្វូងអ្នកគាំទ្រនៅក្នុងពិធីជួបជុំមួយដែលហៅថា ធ្វើឲ្យអាមេរិកខ្លាំងឡើងវិញនៅរដ្ឋGeorgia នាថ្ងៃទី១៧ខែតុលា(ម៉ោងនៅអាមេរិក)។

លោកបានសួរជាសំនួរថា៖ អ្នកអាចប្រមើល មើលទៅថា តើខ្ញុំនឹងចាញ់ក្នុងការបោះឆ្នោតនេះឬ? ខ្ញុំមិនមានអារម្មណ៍ថាវាល្អទេ ។ ប្រហែលជាខ្ញុំត្រូវចាកចេញពីប្រទេសនេះ ហើយ…ខ្ញុំមិនដឹងទេ។ ប៉ុន្តែលោកត្រាំបានអះអាងថា​ លោកនឹងធ្វើអ្វីសព្វយ៉ាង មិនឲ្យចាញ់ឆ្នោតលោកបៃដិនឡើយ៕

អត្ថបទដែលជាប់ទាក់ទង