អាសូរណាស់សប្បាយក្លាយជាទុក្ខ!ឪពុកម្ដាយនិងកូន 3 នាក់នាំគ្នាមកលេងទឹក បណ្ដាលឲ្យកូនស្រីម្នាក់ត្រូវទឹកហូរខ្លាំងគួចលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មណាស់។

ខេត្តសៀមរាប! នៅថ្ងៃទី 18 ខែតុលា ឆ្នាំ 2020 សប្បាយក្លាយជាទុក្ខ!ឪពុកម្ដាយនាំកូនបីនាក់មកលេងទឹកតែជាអកុសលកូនស្រីម្នាក់នេះត្រូវទឹកហូរខ្លាំងរួចបណ្ដាលឲ្យលង់ទឹក ភ្លាមៗនោះឪពុករបស់នាងបានរត់ទៅជួយដែរប៉ុន្តែជួយអត់ទាន់ដោយសារទឹកហូរខ្លាំងគួចក្មេងស្រីនោះទៅបាត់អស់រយះពេលមួយថ្ងៃ។

នៅបន្ទាប់ថ្ងៃទី 19 ខែតុលាឆ្នាំ 2020 ទើបឃើញអណ្ដែតសាកសព្វក្មេងស្រីនោះឡើងមកលើទឹក ក៏ត្រូវបានប្រជាពលរដ្ឋប្រទះឃើញបណ្ដាលអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលស្ថិតនៅក្នុងភូមិព្រែកគុយ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ក្រោយពីលើកសាកសពមកខាងលើគោករួចហើយក្រុមគ្រួសារក្មេងស្រីដែលលង់ទឹកស្លាប់ បាននិមន្តព្រះសង្ឃច្រើនអង្គសូត្រធម៌ជូនដំណើរក្មេងស្រីទៅកាន់សុខគតិភព។

អត្ថបទដែលជាប់ទាក់ទង