រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូហុងដាឌ្រីមសេ ១២៥ ពីក្រោយពេញទំហឹង

(ភ្នំពេញ)៖ រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូហុងដាឌ្រីមសេ ១២៥ ពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ និងអ្នករួមដំណើរ (កូន) ស្លាប់នៅនៅកន្លែងកើតហេតុ ។

ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៤:១០នាទី លើផ្លូវជាតិលេខ១១ ស្ថិតនៅភូមិ៧៣ ឃុំទួលសុភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ រវាងរថយន្ត និងម៉ូតូ ក្នុងដំណើរទិសដៅស្របគ្នាពីជើងទៅត្បូង។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្តមិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បង្កជាមួយម៉ូតូម៉ាកហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ (០១៥) ពាក់ស្លាកលេខត្បូងឃ្មុំ 1C-3799 បើកបរដោយឈ្មោះ ធួន សាម៉ៃ ភេទស្រី អាយុ ៤៧ឆ្នាំជាតិខ្មែរ នៅភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ឌុបកូនឈ្មោះយិន ស្រីកា ភេទស្រីអាយុ ១៤ឆ្នាំជាតិខ្មែរ បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ និងអ្នករួមដំណើរ (កូន) ស្លាប់នៅនៅកន្លែងកើតហេតុ ។ ប្រភពបន្តថា រថយន្តបង្កបើកពីទិសខាងជើង ទៅទិសខាងត្បូង ប្រើប្រាស់ល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូពីក្រោយតែម្ដង។

ជនរងគ្រោះ ក្រោយកើតហេតុ បានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ រីឯសពបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី៕  

អត្ថបទដែលជាប់ទាក់ទង