(ភ្នំពេញ)៖ នៅមុននេះបន្តិច មានព័ត៌មានទុក្ខសោកមួយ បានធ្វេីឲ្យទស្សនិកជន មានការសោកស្តាយ និងស្ទេីរតែមិនគួឲ្យជឿថា Chef រិទ្ធី បានទទួលមរណភាពហេីយនៅយប់ថ្ងៃទី២០ ខែតុលានេះ ដោយសារតែជំងឺប្រចាំកាយធ្ងន់ធ្ងរ។
ពិតជាដំណឹងមួយសោកស្តាយខ្លាំងណាស់ ដែល Chef រិទ្ធី បានទទួលមរណភាព ដោយសារតែ មានជំងឺក្រិនថ្លើម និង របេងសួតតាំងពីយូរណាស់មកហើយ តែទើបតែពេលនេះ ជំងឺរបស់គាត់បានបាក់ខ្លាំងមែនទែនតែម្តង រហូតមកដល់វិនាទីនេះ Chef រិទ្ធី ក៏លែងមានជីវិតតទៅទៀត ហើយក៏លែងជា Chef នៅក្នុងកម្មវិធី Masterchef Cambodia បន្តទៀតដែរ។
ព័ត៌មានមួយនេះបាន ផ្ទុះការចាប់អារម្មណ៍ខ្លាំងក្រោយពីគណនីហ្វេសប៊ុករបស់ស្ត្រីម្នាក់ មានឈ្មោះថា Mey Hang បានបង្ហោះនៅយប់ថ្ងៃទី២០ ខែតុលានេះ ថា “ចូលរួមរំលែកទុក្ខផងពូ គាត់និងគ្រួសារខ្ញុំរាប់អានគ្នាយូរមកហើយ ចេញចូលផ្ទះដូចបងប្អូន ពេលទទួលដំណឹងមួយនេះគឺពិតជាស្ដាយខ្លាំងណាស់ សូមពូទៅអោយបានសុខ គាត់ទើបតែខូចមុននេះបន្ដិចទេ“៕