ឯកឧត្តម ដួងតារា បានយកអំណោយរបស់សម្ដេចតេជោហ៊ុនសែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ចែកជូនប្រជាពលរដ្ឋចំនួន 450 គ្រួសារដែលរងគ្រោះដោយសារទឹកជំនន់នៅក្នុង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញខ័ណ្ឌ

ព្រឹកថ្ងៃទី 21 ខែតុលាឆ្នាំ 2020 ឯកឧត្តម ដួងតារា

ជំនួយការផ្ទាល់ របស់សម្ដេចតេជោ បានយកអំណោយរបស់សម្ដេចអគ្គមហាបតីតេជោហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ទៅចែកជូន បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ជន់លិចនៅ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ

 

ឯកឧត្តម ដួងតារា បានមានប្រសាសន៍ថា សម្ដេចតេជោហ៊ុនសែន តែងតែនៅជិតជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច តែងតែយកចិត្តទុកដាក់ជួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារធម្មជាតិ

និងជួយបងប្អូន ពេលជួបទុក្ខលំបាកផ្សេងៗ ហើយសម្ដេចមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ឯកាឡើយ ។

ហើយឯកឧត្តមបានបន្តថា សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីបន្តឱ្យសម្ដេចតេជោហ៊ុនសែនធ្វើជានាយករដ្ឋមន្ត្រីបន្តទៀតដើម្បីឱ្យប្រទេសកម្ពុជាយើងមានសន្តិភាព មានការអភិវឌ្ឍន៍រីកចំរើនគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជាយើង។

 

ក្នុងនោះអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ជន់លិច ក្នុងមួយគ្រួសារទទួលបាន អង្ករ 25 គីឡូ ទឹកសុទ្ធវីតាលមួយកេះ ត្រីខ 1 យួរ ទឹកស៊ីអ៊ីវ 1 យួរ មីមួយកេស ភេសជ្ជៈមួយដប ថវិកា 5 ម៉ឺនរៀល រួមនឹងថវិកាសមាគម សហគ្រិនចិន

ជាំង ស៊ូនៅកម្ពុជា 20000៛ទៀតសរុបទាំងអស់ថវិកា 7 ម៉ឺនរៀលផងដែរ

 

អត្ថបទដែលជាប់ទាក់ទង