ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆេះអស់គ្មានសល់ ព្រោះតែម្ចាស់ ផ្ទះខ្វះការប្រុងប្រយ័ត្

(កំពង់ឆ្នាំង)៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆេះអស់គ្មានសល់ ព្រោះតែម្ចាស់ ផ្ទះខ្វះការប្រុងប្រយ័ត្ន។ ហេតុការភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៧ និង៣០ព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិអូតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះខាងលើ​ មានឈ្មោះ កុប ម៉ាត់ ភេទប្រុស អាយុ ៣២ឆ្នាំ និងប្រពន្ធឈ្មោះ ម៉ូត សុីម អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិ/ឃុំខាងលើ ។

បើតាមស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ឧត្តមសេនីយ៍ត្រី លុយ ឌីណា បានឲ្យដឹងថា ករណីអគ្គិភ័យនេះបណ្តាលឆេះឲ្យផ្ទះឈើ ១ខ្នង និងសម្ភារមួយចំនួន មានអង្ករ១បេ ទូរទស្សន៍មួយគ្រឿង លុយ២លាន ហាសិបម៉ឺនរៀល និងសម្ភារនៅក្នុងផ្ទះមួយចំនួនផងដែរ ។

ដោយឡែកម្ចាស់ផ្ទះជាប្តី បានរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពព្រៃខ្មែរ។ ក្រោយពីកើតហេតុប្រជាពលរដ្ឋ និងសមត្ថកិច្ច បានចូលទៅពន្លត់ មិនអោយរាលដាលឆេះទៅដល់ផ្ទះអ្នកដទៃ ដែលនៅក្បែរនោះផងដែរ ។

សមត្ថកិច្ចនគរបាលស្រុករលារប្អៀរ បានឲ្យដឹងថា ករណីឆេះផ្ទះខាងលើនេះ បណ្ដាលមកពីភ្លើងធូប៕

អត្ថបទដែលជាប់ទាក់ទង