គួរឱ្យសោកសង្រេង! លោក អ៊ិន សុត្ថានី ដែលជាសិល្បករ​និងជាតន្រ្តីករជើងចាស់មួយរូបបានទទួលមរណភាពហើយ

ជាដំណឹងមួយដ៏គួរឱ្យសោកសង្រេងពន់ពេក ព្រោះតែលោក អ៊ិន សុត្ថានី ដែលជាសិល្បករ​និងជាតន្រ្តីករជើងចាស់មួយរូបបានទទួលមរណភាពហើយកាលពីថ្ងៃទី ២២​ខែតុលា​ ឆ្នាំ ២០២០ វេលាម៉ោង​៩:៤៥ ​នាទីនៅមន្ទីរពេទ្យដោយរោគាពាធ។

យោងតាមការបញ្ជាក់របស់លោក អ៊ឹម ជីវ៉ា ជាសិល្បករមួយរូបបានផ្ដល់ព័ត៌មានលម្អិតទាំងក្ដុកក្ដួលឱ្យដឹងថា៖ “បាត់បង់ធនធានមនុស្សម្នាក់ទៀតហើយ RIP គាត់គឺជាសិល្បករនិងតន្រ្តីករជើងចាស់ ដែលមានជំនាញទាំងភ្លេងបុរាណនិងសម័យ គឺ លោកគ្រូ អ៊ិន​ សុត្ថានី​ បានទទួលមរណៈភាព កាលពីព្រឹកថ្ងៃទី២២​ខែតុលា​ វេលាម៉ោង​ ៩:៤៥​នាទីនៅមន្ទីរពេទ្យដោយរោគាពាធ។ សពលោកគ្រូនឹងត្រូវដំកល់នៅគេហ​ដ្ឋានក្នុងបុរីជិពម៉ុង​ Parkland Sen Sok (MongRithy Road) ផ្ទះលេខ៥២​ ផ្លូវលេខ​០២​ រហូតដល់ថ្ងៃស្អែក​ ហើយនឹងត្រូវបូជាតាមព្រះពុទ្ធសាសនានៅវត្តកោះមេត្តាពោធិវង្ស នៅជិតគេហដ្ឋានខាងលើ នៅវេលាម៉ោង៤ល្ងាច ដែលនឹងត្រូវជាថ្ងៃទី២៣។ សូមគោរពជូនដំណឹងដល់សិល្បករសិល្បការិនី និងញាតិមិត្តរួមទាំងសិស្សានុសិស្ស ទាំងអស់ដែរបានធ្លាប់ហាត់រៀនផ្នែកសិល្បៈជាមួយគាត់ទាំងអស់ជ្រាបជាដំណឹង”។

ក្រោយពីទទួលបានដំណឹងដ៏ក្រៀមក្រំនេះ ធ្វើឱ្យអស់អ្នកសិល្បៈ ក៏ដូចជាបណ្ដាសិស្សានុសិស្សដែលធ្លាប់បានសិក្សារៀនសូត្រជាមួយលោកសម្ដែងនូវទុក្ខសោកក្ដុកក្ដួលជាពន់ពេក ហើយគ្រប់គ្នាក៏បានចូលរួមរំលែកទុក្ខជាមួយគ្រួសារសពប្រកបដោយភាពស្ដាយស្រណោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង