គួរឱ្យរំភើប! លោក ព្រាប សុវត្ថិ និងកញ្ញា មាស សុខសោភា ​បានចាប់គូច្រៀងចម្រៀងរួមគ្នា

ជារឿងមួយគួរឱ្យរំភើបស្របតាមការទន្ទឹងរង់ចាំពីអ្នកគាំទ្រមកជាយូរ ព្រោះថាកំពូលតារាចម្រៀងពីរដួងលំដាប់ប្រទេសគឺលោក ព្រាប សុវត្ថិ និងកញ្ញា មាស សុខសោភា ​បានចាប់គូច្រៀងចម្រៀងរួមគ្នាហើយតាមរយៈបទ “ ដួងចិត្តទ័ព បេះដូងពេទ្យ”

“ដួងចិត្តទ័ព បេះដូងពេទ្យ” គឺជាស្នាដៃនិពន្ធទំនុកច្រៀងពីអ្នកនិពន្ធជើងចាស់ល្បីឈ្មោះគឺ លោក សុខ ជំនោរ រៀបរាប់ពីទឹកចិត្តរបស់កងទ័ពរួមដៃគ្នាជាមួយគ្រូពេទ្យក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទំនន់ទឹកភ្លៀងក្នុងឆ្នាំនេះ។ នេះអាចនិយាយបានថាជាលើកទីមួយហើយដែលកំពូលតារាចម្រៀងទាំងពីរដួងច្រៀងឆ្លើយឆ្លងគ្នាជាផ្លូវការ ព្រោះថាកន្លងមកអ្នកទាំងពីរធ្លាប់តែឆ្លើយឆ្លងគ្នាតាមឆាកតន្រ្តីនិងតាមកម្មវិធីធំៗមួយចំនួនតែប៉ុណ្ណោះ។

ប៉ុន្តែទោះបីជាយ៉ាងណា វត្តមានរបស់កញ្ញា​ មាស សុខសោភា បង្ហើរសំនៀងទុក្ខសោករួមគ្នាពេញដោយមនោសញ្ចេតនាជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ នេះ មិនមែនមានន័យថា ​មាស សុខសោភា បានឈានជើងចូលទ្រនំផលិតកម្មរួមជាលោក ព្រាប សុវត្តិ នោះឡើយ។ ព្រោះថាបើតាមពាក្យចចាមអារាមគឺនាងត្រៀមនឹងបង្ហាញវត្តមានក្នុងផលិតកម្មថ្មីមួយផ្សេងទៀត ហើយការចាប់គូគ្នាលើកនេះគ្រាន់តែជាការបង្ហាញពីការលើកទឹកចិត្តដល់បងប្អូនកងទ័ពនិងគ្រូពេទ្យដែលបានពលីជួយជនរួមជាតិក្នុងគ្រាគ្រោះទឹកជំនន់តែប៉ុណ្ណោះ៕

      

អត្ថបទដែលជាប់ទាក់ទង