ក្រុមចោរ២នាក់ ចូលលួចម៉ូតូជាបន្តបន្ទាប់ បានចំនួន២គ្រឿង រួចគេចខ្លួនដោយសុវត្ថិភាព​ នៅសង្កាត់ទន្លេបាសាក់

ភ្នំពេញ ៖ មានករណីក្រុមចោរ២នាក់ បានចូលលួចម៉ូតូជាបន្តបន្ទាប់ បានចំនួន២គ្រឿង រួចគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលមួយកន្លែង ខាងក្រោយធនាគារកម្ពុជាសាធារណៈ ជិតស្តុបបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមព័ត៌មានដែលទើបទទួលបាន នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ម៉ូតូទាំង២គ្រឿង សុទ្ធតែម៉ាក Scoopy ដែលបច្ចុប្បន្ន ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ រួចរាល់ហើយ។

នេះចាត់ទុកជាតម្រុយព័ត៌មានមួយដែលសង្ឃឹមថា សមត្ថកិច្ចនឹងស្រាវជ្រាវតាមចាប់ខ្លួនក្រុមជនល្មើសបាន ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ កុំឱ្យរស់នៅបារម្ភពីបញ្ហាអសន្តិសុខ៕

អត្ថបទដែលជាប់ទាក់ទង