ជនសង្ស័យប្រុសស្រី៣នាក់ត្រូវបានប៉ូលិស ស្រុកកៀនស្វាយ ឃាត់ខ្លួនក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

(កណ្តាល) ៖ ជនសង្ស័យប្រុសស្រី៣នាក់ត្រូវបានប៉ូលិស ស្រុកកៀនស្វាយ ឃាត់ខ្លួនក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នាថ្ងៃសុក្រទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១១និង១០នាទីនៅចំណុចផ្ទះជនសង្ស័យស្ថិតនៅភូមិ ឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ០៣នាក់(ស្រីម្នាក់)រួមមាន ១-ឈ្មោះ សាំង សាយ័ន្តដារ៉ា ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន),២-ឈ្មោះ ភឿន វន្ថា ភេទស្រី អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)និង៣-ឈ្មោះ ថេង ភារក្ស ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។ជនសង្ស័យ ទាំង០៣នាក់ មានទីលំនៅភូមិ ឈើទាល២ឃុំ ឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០២កញ្ចប់ (ធំ០១កញ្ចប់ តូច០១កញ្ចប់),ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១ ,ដាវកែច្នៃចំនួន០៣ ដើម,ទូរស័ព្ទម៉ាក់ Nokia អិលចុតពិល ចំនួន ០១,សម្ភារ:វេចខ្ចប់ និងប្រើប្រាស់ថ្នាំញៀន មួយចំនួន។

សមត្ថកិច្ចបន្តថា កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលឈើទាល បានសហការជាមួយកម្លាំងប៉ូលិសផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយ បានដើរល្បាតនៅក្នុងភូមិសាស្រ្តឃុំឈើទាល ។ពេលមកដល់ចំណុចកើតហេតុក៏មានប្រជាពលរដ្ឋល្អ ផ្តល់ព័ត៌មានថា មានការជួញដូរថ្នាំញៀន នៅចំណុចផ្ទះជនសង្ស័យខាងលើ។

ភ្លាមនោះកម្លាំងសមត្ថកិច្ច បានចុះទៅដល់ ទីតាំងដែលប្រជាពលរដ្ឋផ្តល់ព័ត៌មាន ពេលទៅដល់ជនសង្ស័យ ឈ្មោះ ភឿន វន្ថាភេទស្រី បានយកថ្នាំញៀន (ម៉ាទឹកកក)និងជញ្ជឹងថ្លឹងថ្នាំញៀន រួមជាមួយសម្ភារៈវេចខ្ចប់ ប្រើប្រាស់ថ្នាំញៀនមួយចំនួន យកទៅចាក់ចោល ចូលក្នុងចានបង្គន់បន្ទប់ទឹកក្នុងផ្ទះ បំណងបំផ្លាញវត្ថុតាង ។តែត្រូវកម្លាំងសមត្ថកិច្ច ឃើញក៏ឃាត់ទាន់បានភ្លាមៗ។ក្រោយមកកម្លាំងសមត្ថកិច្ចបាន ធ្វើការឃាត់ខ្លួនជនសង្ស័យ ទាំង០៣នាក់ រួមជាមួយវត្ថុតាងខាងលើ មកសាកសួរបន្តនៅប៉ុស្តិ៍រដ្ឋបាលឈើទាល។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សាំង សាយន្ត័ដារ៉ា ភាពប្រុស បានឆ្លើយសារភាពថា «ថ្នាំញៀន (ម៉ាទឹកកក)ចំនួន ០២កញ្ចប់(ធំ០១កញ្ចប់ តូច ០១កញ្ចប់)ពិតជារបស់ខ្លួនពិតប្រាកដមែន ដែលខ្លួនបានទិញពីឈ្មោះ មាឃ ទ្រី ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ ភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយទិញ មួយកញ្ចប់ធំ ក្នុងតម្លៃ ៥០ម៉ឺនរៀល យកមករំលែកលក់បន្ត។ កន្លងមកខ្លួននិងប្រពន្ធឈ្មោះ ភឿន វន្ថា បានប្រព្រឹត្តសកម្មភាព ជួញដូរថ្នាំញៀនរយៈពេលជិត៣ខែមកហើយ ដោយខ្លួនយកពីឈ្មោះ មាឃ ទ្រី ភេទប្រុស មកលក់រហូត។

ក្រោយពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យកម្លាំងសមត្ថកិច្ចក៏បន្តទៅរកជនសង្ស័យឈ្មោះមាឃ ទ្រី ភេទប្រុស នៅចំណុចភូមិឈើទាល ២ ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្ដាល តែត្រូវជនសង្ស័យគេចខ្លួនបាត់។

ក្រោយពីសាកសួររួចកម្លាំងសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាង មកកាន់អធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង