នគរបាលខណ្ឌសែនសុខបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់(កត់ឆ្នោតវៀតណាម) ទៀតហើយឃាត់ខ្លួនបុរសម្នាក់

ភ្នំពេញ៖ បុរសម្នាក់ប្រកបរបរកត់កន្ទុយលេខ(កត់ឆ្នោតវៀតណាម)ដោយខុសច្បាប់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខចុះបង្ក្រាប។  កាលពីវេលាម៉ោង១៦ និង០០នាទីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅចំណុចមុខតូបជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
នគរបាលប្រាប់ថាជនសង្ស័យមាន ឈ្មោះ រង្ស វត្ថា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អង្ករ ស្នាក់នៅផ្ផ្ទះបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
ក្នុងនោះសមត្ថកិច្ចដកហូតប្រដាប់អុកថ្ងៃ ខែឆ្នាំ ចំនួន០១, ម៉ាស៊ីនគិតលេខ០១គ្រឿង ,តាំប៉ុង២ , លុយខ្មែរ១៩៥.០០០រៀល ,បញ្ជីកត់ឆ្នោត០៣សន្លឹក , និងសមភារៈមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕
ដោយ៖ តុង សីហា

អត្ថបទដែលជាប់ទាក់ទង