តារាចម្រៀងស្បែកសខ្ចី សុខ ពិសី ហាក់មិនសប្បាយចិត្តសោះពីរឿងដែលមហាជនយល់ច្រឡំថានាងបានវះកាត់ថ្គាម

(ភ្នំពេញ)៖ខណៈដែលមួយតួខ្លួននាងសារភាពថាកែកុនតែឆ្អឹងច្រមុះមួយកន្លែងប៉ុណ្ណោះ មូលហេតុដោយសារកាលនោះនាងជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យបាក់ឆ្អឹងច្រមុះ តម្រូវឱ្យធ្វើការវះកាត់។

នេះមិនមែនជាលើកទីមួយឡើយដែលមហាជនយល់ថាតារារូបនេះកែកុនរូបសម្រស់ពីធម្មជាតិរហូតមើលលែងចង់ស្គាល់ ប៉ុន្តែតារារូបនេះក៏ចេះតែបដិសេធថាគ្រាន់តែនាងស្រកគីឡូ​និងប្រែប្រួលរូបរាងតាមវ័យតែប៉ុណ្ណោះ។ ថ្មីៗនេះគ្រាប់ពេជ្រប្រចាំផលិតកម្មសាន់ដេរូបនេះ កាន់តែក្ដីក្រហាយក្នុងរឿងនេះខ្លាំងរហូតដល់បបួលអ្នកដែលថានាងវះកាត់ថ្គាមភ្នាល់គ្នាដាក់ឡាន ដាក់ផ្ទះ ដាក់ដី ទៀតផង។

ប៉ុន្តែបើទោះបីជាបច្ចុប្បន្ននេះ មហាជនមួយចំនួនបានគិតថាតារារូបនេះកែកុនស្ទើរគ្រប់កន្លែងដើម្បីទទួលបានរាងកាយថ្មីក៏ពិតមែន ប៉ុន្តែបញ្ហានេះក៏មិនបានធ្វើឱ្យប៉ះពាល់អ្វីដល់ប្រជាប្រិយភាពដៃគូចម្រៀងជាមួយនាយ ចឺម រូបនេះស្រុតចុះនោះឡើយ ពោលគឺរឹតតែធ្វើឱ្យនាងក្ដោបក្ដាប់ភាពល្បីល្បាញទ្វេដងរហូតដល់ក្ដោបដំណែងជាអ្នកតំណាងផ្សព្វផ្សាយឱ្យផលិតផលធំៗជាបន្តបន្ទាប់៕     

អត្ថបទដែលជាប់ទាក់ទង