សាកសព​ទារិកា​ម្នាក់ ​ត្រូវ​បាន​អ្នក​ថែ​សួន​ និង​រុក្ខជាតិ ​ប្រទះ​ឃើញ​នៅ​ក្នុង​ថង់​ខ្មៅ​មួយ​

(​ភ្នំពេញ​)៖​ នាព្រឹកថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០២០​ម្សិលមិញនេះ សាកសព​ទារិកា​ម្នាក់ ​ត្រូវ​បាន​អ្នក​ថែ​សួន​ និង​រុក្ខជាតិ ​ប្រទះ​ឃើញ​នៅ​ក្នុង​ថង់​ខ្មៅ​មួយ​ ដែល​ជន​មិន​ស្គាល់​អត្តសញ្ញាណ​យក​ផ្លុ​ង​ចោល​ លើ​សួន​ក្នុង​សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ​  នៅ​ចំណុច​ក្រោម​ដើមឈើ​លើ​សួនច្បារ​មិត្តភាព​កម្ពុជា​-​ថៃ​ ផ្លូវ​លេខ​៦១​កែង​ផ្លូវ​លេខ​៩៦​ ភូមិ​ទី​១​ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។​

​បើតាមលោក លី​ វណ្ណៈ​  មុខរបរ​កម្មករ​សួនច្បារ​និង​រុក្ខជាតិ​ បានអោយ​ដឹង​ថា​ ​នៅ​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​០៧​និង​២០​នាទី​ ខ្លួន​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​មក​ធ្វើការ​សំអាត​សួនច្បារ​កន្លែង​កើតហេតុ​ខាងលើ​ រហូត​ដល់​ម៉ោង​០៧​ និង​៤០​នាទី​ក៏​បានឃើញ​ស្បោង​ខ្មៅ​មួយ​នៅ​ក្រោម​ដើមឈើ​ ដោយ​មានការ​សង្ស័យ​ ក៏​បាន​បើក​មើលឃើញ​មាន​សព​ទារិកា​នៅ​ក្នុង​ថង់​ខ្មៅ​នោះ​ រួច​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ ។​

​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ កម្លាំង​ជំនាញ​ខណ្ឌ​ និង​ប៉ុស្តិ៍​បាន​ចុះ​ដល់​ និង​គ្រប់គ្រង​កន្លែង​កើតហេតុ​ ហើយ​រាយការណ៍​ជូន​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​បាន​សហការ​ជាមួយ​ការិយាល័យ​ បច្ចេកទេស​វិឡា​សាស្ត្រ​ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ អង្គភាព​ការពារ​កុមារ​(CPU)​ និង​ពេទ្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​បង្កើត​ គណៈកម្មការ​ធ្វើ​កោសល្យវិច័យ​ ពិនិត្យ​សព​និង​កន្លែង​កើតហេតុ​ ។​

​ជា​លទ្ធផល​តាម​ការ​ពិនិត្យ​ការិយាល័យ​ ជំនាញ​បច្ចេកទេស​ និង​លោក​វេជ្ជបណ្ឌិត​ ន​ង​ សុវណ្ណ​រ័​ត្ន​ បាន​បញ្ជាក់​ថា​ កូន​កើត​មិន​គ្រប់​ខែ ​(​ស្លាប់​ក្រោយ​សំរាល​)​ ។​ ក្រោយ​ពី​បញ្ចប់​ការ​ពិនិត្យ​ ខាង​ជំនាញ​បច្ចេកទេស​ បាន​ប្រគល់​សព​អោយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​វត្ត​ភ្នំ​ដើម្បី​ចាត់ចែង​បន្ត​ ៕

អត្ថបទដែលជាប់ទាក់ទង