ឯកឧត្តម ដួង តារា ជំនួយការសម្តេចតេជោ ហ៊ុន សែន រួមនឹងក្រុមការងារនាំយកអំណោយសម្តេចទៅចែកជូនពលរដ្ឋ៧៣២ គ្រួសារក្នុងសង្កាត់ដង្កោដែលរងការជន់លិចដោយជំនន់ទឹកភ្លៀង

សូមបញ្ជាក់ថា កន្លងមក ចាប់តាំងពីជំនន់ទឹកភ្លៀងបានជន់លិចភូមិឋានប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោរួចមកកន្លងទៅថ្មីៗនេះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងយកចិត្តទុកដាក់ គិតគូអំពីជីវភាពរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ហើយជាក់ស្តែងបានចុះមកចែកអំណោយផ្ទាល់ដល់បងប្អូនប្រជាពលរដ្ឋដូចជា កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២០ ប្រជាពលរដ្ឋ១៦៣គ្រួសារ ក្នុងភូមិបាគូ ដែលរងការជន់លិចដោយជំនន់ស្ទឹងព្រែកត្នោត បានទទួលអំ ណោយសប្បុរសធម៌ពី សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។ និងប្រជាពលរដ្ឋ៧០គ្រួសារក្នុងភូមិខ្វា សង្កាត់ដង្កោ រងគ្រោះដោយជំនន់ទឹកភ្លៀងទទួលអំណោយពីយុវជនគណបក្សប្រជាជនកម្ពុជា នៃរដ្ឋសភាជាតិ ។

ដោយឡែកនៅព្រឹកថ្ងៃទី២៥តុលានេះ ប្រជាពលរដ្ឋ៧៣២គ្រួសារមកពីភូមិ០៦ ក្នុងភូមិសាស្ត្រសង្កាត់ដង្កោ ខណ្ឌដង្កោ ក៏បាននិងទទួលអំណោយសប្បុរសធម៌របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចគតិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយផ្ទាល់តាមរយៈ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបន្ទាប់ពីបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរួចមក ឯកឧត្ត មរួមជាមួយក្រុមកាងារបានចែកជូនអំណោយដល់ប្រជាពលរដ្ឋក្នុងគ្រួសារនិមួយៗទទួលអង្គ២៥គីឡូក្រាម មី១កេស ត្រី១យួ ទឹកបរសុទ្ធ១កេសថវិកា៥ម៉ឺនរៀល៕ សហការី

 

អត្ថបទដែលជាប់ទាក់ទង