ពិធីទទួលស្គាល់ក្រុមហ៊ុនអិនអេសហ្សេតវើលឯ.កចូលជា​សមាជិកសមាគម​សហព័ន្ធធុរកិច្ច​ទីផ្សារបណ្តា​ញកម្ពុជា

ដោយការគាំទ្រចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីលោកបណ្ឌិតឡី សុភាពប្រធានសមាគមធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា បានព្យាយាមជួយជ្រោមជ្រែងយុវជនឱ្យចេះធ្វើអាជីវកម្មទីផ្សារបណ្ដាញដើម្បីឱ្យពួកគេបានចូលរួមចំណែកក្នុងការអភិវឌ្ឍសហគ្រាសខ្នាតតូចនិងមធ្យម។ការថ្លែងរបស់លោកបណ្ឌិតឡីសុភាពក្នុងពិធីទទួលស្គាល់ក្រុមហ៊ុនអិនអេសហ្សេតវើលឯ.កចូលជាសមាជិកសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្តាញកម្ពុជានារសៀលថ្ងៃទី២៥ខែតុលាឆ្នាំ២០២០នេះនៅមជ្ឈមណ្ឌលTHTERRACEដែលមានការចូលរួមជាច្រើននាក់ផងដែរ។


នាឱកាសនោះលោកបណ្ឌិតឡីសុភាពបានលើកឡើងថានេះជាលើកទី១ហើយដែលយើងចាប់ផ្តើមបើកផ្លូវឲ្យចូល៥ឆ្នាំកន្លងមកនេះ។

យើងដឹងហើយថាបើក្រុមហ៊ុននិមួយៗមិនងាយនឹងឈានចូលList teamក្នុងសហព័ន្ធធុរកិច្ចទីផ្សារបណ្តាញកម្ពុជាបានទេបើសិនជាក្រុមហ៊ុននោះមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សូចវាករទាំង៦។លក្ខណៈសម្បត្តិនៃសមាភាពក្រុមហ៊ុនអិនអេសហ្សេតវើល(ឯ.ក)ថ្នាក់ដឹកនាំបានឆ្លងការនូការបណ្តុះបណ្តាលជំនាញសេដ្ឋកិច្ចទីផ្សារបណ្តាញរួចទៅហើយ។

ហើយចាប់ពេលនេះជាការផ្ញើសារមួយទៅកាន់អ្នកទីផ្សារធុរកិច្ចទាំងមូលកម្ពុជាថាកាវិវត្តន៍នៃសេដ្ឋកិច្ចពិភពលោកទី១ឧស្សាហកម្ម១.0គឺក្នុងសម័យកសិកម្មបន្ទាប់មកឧស្សាហកម្ម២.០ចូលដល់សម័យកែចៃ្នឧស្សាហកម្មចូលដល់សម័យឧស្សាហកម្មទី៣គឺសម័យបច្ចេកវិទ្យាកុំទ្យូទ័រ។

ប៉ុន្តែមកដល់សត្សវត្សរ៍ទី២១នេះគឺសម័យNETWORKគឺទីផ្សារបណ្តាញចាប់ពីពេលនេះតទៅអ្នកណាដែលរកស៊ីទីផ្សារបណ្តាញនឹងក្លាយទៅជាអ្នកមានស្តុកស្តម្ភនៅលើពិភពលោក។

ក្នុងនោះផងដែរលោកបណ្ឌិតឡីសុភាពក៏បានរំលឹកឡើងថាកាលពីមុនយើងធើ្វអ្វីគឺប្រើដោយដៃមកដល់ម៉ោងនេះគ្រាន់តែមានស្មាតហ្វូនយើងអាចរកស៊ីបានហើយអ្នកដែលមានteamច្រើនអ្នកនោះជាអ្នកឈ្នះ!របត់សេដ្ឋកិច្ចក្នុងពេលបច្ចុប្បន្នមានន័យថាអ្នកដែលដើរក្នុងធុរកិច្ចទីផ្សារបណ្តាញរហូតដល់លោកបណ្ឌិតឡីសុភាពដាក់គោលនយោបាយយុទ្ធសាស្រ្តកាលពីឆ្នាំ២០២១ទៅ២០២៣ដែលលោកដាក់ទៅឲ្យប្រធានក្រុមទេសាភិបាលចុះហត្ថលេខាក្នុងពេលឆាប់ៗនេះ។

ដើម្បីដឹកនាំសេដ្ឋកិច្ចយើងក្នុងវិស័យឯកជនបើគោលនយោបាយវិស័យឯកជនបែរទៅបែបនេះចំណេះជំនាញទីផ្សារបណ្តាញចាប់ផ្តើមឡើងថៃ្ល។មិនតែប៉ុណ្ណោះលោកក៏បានពន្យល់ថាអ្នកលក់អនឡាញគឺលក់លើបណ្តាញសង្គមដោយគ្មានប្រព័ន្ធចាប់តាំងច្រើនទេគឺស្មើនឹងលក់ទូកញ្ចែងតែប៉ុណ្ណឹង។ក៏ប៉ុន្តែការលក់ទីផ្សារបណ្តាញគឺចងជាចង្កោមៗរវាងគ្នានិងគ្នាមានទំហំសេដ្ឋកិច្ចធំដែលផ្សារភ្ជាប់ពីផ្នែកមួយទៅផ្នែកមួយបង្កើតជាចរន្តទីផ្សារឧទាហរណ៍នៅកម្ពុជាមាន១៦លាននាក់។

ក៏ប៉ុន្តែនៅកម្ពុជាចងទីផ្សារបណ្តាញជាមួយអាស៊ានយើងនឹងមានទីផ្សារធំ។
លោកបណ្ឌិតឡីសុភាពបានថ្លែងនូវការគាំទ្រនូវការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ដោយបានធ្វើឱ្យប្រជាពលរដ្ឋក៏ដូចជាយុវជនជំនាន់ក្រោយមានឱកាសបានកសាងជីវភាពមានឱកាសសិក្សារៀនសូត្រប្រកបការងារពិសេសមានឱកាសក្លាយខ្លួនជាអ្នកទីផ្សារបណ្ដាញយ៉ាងវៃឆ្លាតសម្រាប់ជាសរសទ្រូងចូលរួមទ្រទ្រង់ប្រទេសជាតិបន្ត។លោកបានលើកឡើងថា ក្នុងសម័យបច្ចេកវិទ្យាឌីជីថលឬបដិវត្តឧស្សាហកម្ម ៤.០ នេះ វិស័យទីផ្សារបណ្ដាញក៏បានតួជាដៃគូឯកជនយ៉ាងសំខាន់របស់រាជរដ្ឋាភិបាលដែលជាឆ្អឹងខ្នងដ៏រឹងមាំ និងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។លោកបានដាស់តឿនដល់អ្នកទីផ្សារបណ្ដាញគ្រប់គ្នា ត្រូវយកចិត្តទុកដាក់លើការសិក្សារៀនសូត្របំប៉នសមត្ថកិច្ចរបស់ខ្លូនជាប្រចាំ ដើម្បីភាពរីកចម្រើនក្នុងអាជីវកម្មរបស់ខ្លួន។ជាមួយគ្នានោះ លោកបានអំពាវនាវបន្ថែមទៀតដល់អ្នកធ្វើអាជីវកម្មទីផ្សារបណ្ដាញដទៃ ដែលមិនទាន់បានទទួលការបណ្ដុះបណ្ដាលផ្នែកច្បាប់ និងការប្រកបអាជីវកម្មនានានោះ សូមមកទទួលការបណ្ដុះបណ្ដាលឱ្យបានគ្រប់គ្នាជាមួយសមាគមធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា ខណៈគោលការណ៍មានការជំរុញលើកទឹកចិត្តយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។

លោកបានគាំទ្រលើកទឹកចិត្តឱ្យប្រជាពលរដ្ឋមានមុខរបរអាជីវកម្មឱ្យបានគ្រប់គ្នា ទោះបីខ្នាតតូច ឬមធ្យមក៏ដោយ ដើម្បីស្របតាមការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស និងគោលនយោបាយលើកទឹកចិត្តឱ្យមានការបើកអាជីវកម្មខ្នាតតូច និងមធ្យមរបស់រាជរដ្ឋាភិបាល ស្រតាមទស្សនទាន «មនុស្សម្នាក់ អាជីវកម្មមួយ» និង «អាជីវកម្មមួយ ស្ដង់ដាមួយ»។ប៉ុន្តែគ្រប់ម្ចាស់ក្រុមហ៊ុនអាជីវកម្មគ្រប់ផ្នែកគ្រប់វិស័យ ទាំងខ្នាតតូច និងមធ្យម ក៏ត្រូវមានជំនាញវិជ្ជាជីវៈ ចៀសវាងការចាញ់បោកជនខិលខូច ពិសេសគឺត្រូវគោរពច្បាប់នៃប្រទេសកម្ពុជាឱ្យបានត្រឹមត្រូវ មិនត្រូវលួចបន្លំអតិថិជនអ្នកប្រើប្រាស់ឡើយ។ជាទីបញ្ចប់លោកបណ្ឌិតឡីសុភាពបានប្រកាសទទួលស្គាល់ក្រុមហ៊ុនអិនអេសហ្សេតវើលឯ.កចូលជាសមាជិកសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្តាញកម្ពុជាចាប់ពីពេលនេះតទៅ៕

          

 

 

អត្ថបទដែលជាប់ទាក់ទង