ជនសង្ស័យ៣នាក់ត្រូវបានប៉ូលិស ក្រុងតាខ្មៅឃាត់ខ្លួន

(កណ្តាល) ៖ ជនសង្ស័យ៣នាក់ត្រូវបានប៉ូលិស ក្រុងតាខ្មៅឃាត់ខ្លួន នាថ្ងៃទី២៥តុលាឆ្នាំ២០២០វេលាម៉ោង២និង៣០នាទីអធ្រាត្រ នៅចំណុចភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ពាក់ព័ន្ធគ្រឿងញៀន។

ប៉ូលិសនិយាយថា ជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ សយ រួន ភេទប្រុស អាយុ១៥ឆ្នាំមុខរបរ លេងភ្លេងចិន (ឃាត់ខ្លួន)ស្នាក់នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល,២-ឈ្មោះសយ រើនភេទប្រុស អាយុ១៧ឆ្នាំ មុខរបរលេងភ្លេង,នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលនិង៣-ឈ្មោះ កៃ ឆារ៉ាត់ភេទប្រុសអាយុ១៦ឆ្នាំមុខរបរកម្មកររោងចក្រ(ឃាត់ខ្លួន)នៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ខេត្តកណ្តាល។

វត្ថុតាងចាប់យក ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន១កញ្ចប់,ដែកកេះចំនួន០១និងម៉ូតូ០១គ្រឿងម៉ាកHongdaឌ្រីមសេ១២៥ ពណ៌ខ្មៅ មានស្លាកលេខភ្នំពេញ1I-7952។

ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅ សហការជាមួយ កម្លាំងប៉ូលិសប៉ុស្ដិ៍ស្វាយរលំបានចេញល្បាត ដល់ចំណុចកើតហេតុខាងលើឃើញជនសង្ស័យមានការសង្ស័យក៏ឃាត់សួរនាំរកឃើញថ្នាំញៀនចំនួន០១កញ្ចប់ពេលកម្លាំងប៉ូលិសក៏ឃាត់ខ្លួនតែម្ដង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០៣នាក់បានឆ្លើយសារភាពថា «ថ្នាំញៀននេះពិតជារបស់ខ្លួពិតប្រាកដមែនដែលបានទិញពីឈ្មោះ តឿ នៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវបានយកមកអធិការដ្ឋានប៉ូលិសក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង