ប្រទេសចិនផ្ទុះ​ករណីឆ្លងកូវីដ១៩សារជាថ្មីជាង១០០ នាក់នៅក្នុងតំបន់

(អន្តរជាតិ)៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានចុះផ្សាយថា អាជ្ញាធរនៅក្នុងប្រទេសចិន បាននឹងកំពុង ដើម្បីទប់ស្កាត់ការផ្ទុះឡើងថ្មីនៃជំងឺកូវីដ១៩ នៅភាគពាយព្យនៃប្រទេស បន្ទាប់ពីរកឃើញករណីឆ្លងថ្មី ១៣៧ករណី។

គួរបញ្ជាក់ផងដែរថា ការធ្វើតេស្តជាលក្ខណៈទ្រង់ទ្រាយធំ ត្រូវបានចាប់ផ្តើមកាលពីល្ងាចថ្ងៃសៅរ៍ ទៅលើប្រជាជនចំនួន ៤,៧៥ លាននាក់ នៅក្នុងនិងជុំវិញតំបន់ខាសឆ្កា ខេត្តស៊ីនជាំង បន្ទាប់ពីកម្មការិនីរោងចក្រកាត់ដេរអាយុ ១៧ ឆ្នាំម្នាក់បានធ្វើតេស្តវិជ្ជមាន។

ជាមួយគ្នានោះគណៈកម្មការសុខាភិបាលខេត្ត ស៊ីនជាំង បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យថា ករណីថ្មីទាំងអស់ ត្រូវបានផ្សារភ្ជាប់ទៅនឹងរោងចក្រមួយក្នុងតំបន់ស៊ូហ្វូ ដែលជាកន្លែង ដែលក្មេងស្រី និងឪពុកម្តាយរបស់នាងធ្វើការ។

ទូរទស្សន៍ពិសេស CCTV បានរាយការណ៍ថា ក្រុមពិសេសមួយ ដែលមកពីគណៈកម្មការសុខភាពជាតិ ទីក្រុងប៉េកាំង ត្រូវបានបញ្ជូនទៅស៊ើបអង្កេតប្រភពនៃការផ្ទុះឡើង និងជួយក្នុងវិធានការបង្ការ។

រដ្ឋាភិបាលទីក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គិតត្រឹមរសៀលថ្ងៃអាទិត្យ គំរូជាង ២,៨លាន ត្រូវបានប្រមូលនៅក្នុងតំបន់ ហើយគំរូដែលនៅសល់នឹងត្រូវបញ្ចប់ក្នុងរយៈពេលពីរថ្ងៃទៀត។

រដ្ឋាភិបាលបាននិយាយថាសាលារៀនទាំងអស់នៅខាសឆ្កា ត្រូវបានបិទរហូតដល់ថ្ងៃទី ៣០ ខែតុលា ហើយអ្នកណាម្នាក់ ដែលចាកចេញពីទីក្រុង ត្រូវបង្ហាញតេស្តអាស៊ីដនុយក្លេអ៊ែរអវិជ្ជមាន៕

អត្ថបទដែលជាប់ទាក់ទង