(កំពត)៖ សេចក្ដីបំភ្លឺព័ត៌មាន ឆ្លេីយតបទៅករណីគណនី ហ្វេសប៊ុក Yaya Koko “នាងខ្ញុំបានបាត់កូនស្រីអាយុ2ឆ្នាំ 5ខែ ដោយមានជនមិនស្គាល់មុខ ចូលចាប់ដល់ក្នុងរបងផ្ទះ ស្ថិតនៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពតនៅវេលាម៉ោង 3:50នាទី នៅថ្ងៃទី 26 ខែ តុលា ឆ្នាំ 2020 សូមសំណូមពរអោយសមត្ថកិច្ច គ្រប់ស្ថាប័នជួយរកអោយនាងខ្ញុំផង រឺបេីបងប្អូនណាបានឃើញ សូមទំនាក់ទំនងមកលេខ 070477079 នាងខ្ញុំសូមអរគុណទុកជាមុន”។
ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០ បានឃើញគណនីហ្វេសប៊ុកខាងលើនេះផ្សព្វផ្សាយថាមានជនមិនស្គាល់មុខ ចូលចាប់ក្មេងស្រីដល់ក្នុងរបងផ្ទះ និងសូមឲ្យសមត្ថកិច្ចជួយរកផង ដូចនេះលោកឧត្ដមសេនីយ៍ទោ ស្នងការ បានបញ្ជាដល់កម្លាំងជំនាញធ្វើការស្រាវជ្រាវ ជុំវិញករណីនេះភ្លាមដោយឃើញថា ករណីនេះគឺជាករណីជម្លោះគ្រួសារ មិនមែនជាករណីជនមិនស្គាល់មុខចូលចូលមកចាប់កូន ដូចដែលគណនីហ្វេសប៊ុកខាងលើផ្សព្វផ្សាយឡេីយ ។
អាស្រ័យហេតុនេះសូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនង សង្គម មេត្តាទទួលជ្រាបជាព័ត៌មាន៕