ងាកមកមេីលមុខមាត់ពិតរបស់ តារាចម្រៀងក្មេងវ័យ កញ្ញា តន់ ចន្ទសីមា នៅពេលមិនទាន់កែ​

តារាចម្រៀងក្មេងវ័យកើតលើទឹកដីខេត្តតាកែវកញ្ញា តន់ ចន្ទសីមា ក្រោយពីក្លាយជាតារាលេចធ្លោលើវិថីសិល្បៈរួចមក នាងក៏បានប្រែកាឡាខ្លួនកែប្រែមុខមាត់ថ្មីខ្លះៗ ដើម្បីទទួលបាននូវភាពស្រស់ស្អាតផូរផង់ផ្គាប់ចិត្តខ្លួនឯងនិងគាំទ្រ នោះគឺជាការវះកាត់ដាក់ខ្ទង់ស្រមុះថ្មីឱ្យខ្ពស់ស្រស់ស្អាតជាងមុន។​

ក្រោយពីទទួលបាននូវទម្រង់ខ្ទង់ច្រមុះថ្មីគេសង្កេតឃើញថា រូបសម្រស់របស់នាងតូចម្នាក់នេះពិតជាស្រស់ស្អាតមិនធម្មតា​មិនខុសពីកូនក្រមុំតុក្កតាប៉ុន្មាននោះឡើយ។ តាមពាក្យខ្សឹបខ្សៀវពីអ្នកគាំទ្របានឱ្យដឹងថា ស្រីស្រស់សំនៀងស្អករូបនេះ មិនមែនធ្វើការកែតែខ្ទង់ច្រមុះមួយមុខនោះទេ ព្រោះថាចង្ការបស់នាងក៏មើលទៅឃើញថា វែង ស្រួចជាងមុនផងដែរ។ ប៉ុន្តែតារាស្រីរូបនេះបានបដិសេធថា ចង្កាដែលមើលទៅឃើញស្រួចនោះគឺវាកើតឡើងក្រោយពេលដាក់ខ្ទង់ច្រមុះតែប៉ុណ្ណោះ ពោលគឺមួយតួខ្លួននាងកែតែច្រមុះមួយចំនុចពិតមែន។

មួយរយៈចុងក្រោយនេះ សីម៉ា មិនត្រឹមតែល្បីពីរឿងច្រៀងពីរោះប៉ុណ្ណោះទេ ប៉ុន្តែនាងក៏មានសមត្ថភាពអាចនិពន្ធបទចម្រៀងបានយ៉ាងល្អ រហូតមានឱកាសបញ្ចេញស្នាដៃឱ្យលោក ព្រាប សុវត្ថិ ច្រៀង ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជនទៀតផង៕

អត្ថបទដែលជាប់ទាក់ទង