រថយន្តឡិចស៊ីស RX300 ១គ្រឿងពណ៌ស្ករ មិនត្រូវបានគេបង្ហាញអត្តសញ្ញាណនិងស្លាកលេខ បានឆ្លងចរន្តភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ

(ពោធិ៍សាត់)៖ រថយន្តឡិចស៊ីស RX300 ១គ្រឿងពណ៌ស្ករ មិនត្រូវបានគេបង្ហាញអត្តសញ្ញាណនិងស្លាកលេខ បានឆ្លងចរន្តភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅគ្រាដែលម្ចាស់កំពុងតែបើកបរនៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហមមួយកន្លែង ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជាង ៣ទាបភ្លឺ ឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ដែលស្ថិតនៅក្នុងភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

បើតាមម្ចាស់រថយន្ត បានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានជូនមិត្តភក្តិទៅផ្ទះ នៅឯខេត្តពោធិ៍សាត់ រួចក៏ត្រឡប់មកផ្ទះវិញ លុះមកដល់ត្រង់ម្ដុំកើតហេតុមានផ្សេងចូលក្នុងរថយន្ត ប៉ុន្តែពុំបានចាប់អារមណ៍ដោយស្មានតែមេឃចុះអាប់ ភ្លាមៗនោះក៏ធុំក្លិនឆ្ងៀម និងមានផ្សែងហុយពេញពីក្នុងតាប់ឡូរថយន្ត ទើបដឹងរថយន្តរបស់ឆ្លងចរន្តភ្លើង ប៉ុន្តែនៅតែរកការជួយអន្តរាគមន៍ពន្លត់ភ្លើងមិនបាន ។

គាត់បានបន្តថា នៅពេលកើតហេតុនោះ រូបគាត់បានត្រឹមតែចេញពីក្នុងរថយន្តមកខាងក្រៅ រួចរត់ឆ្លេឆ្លាៗទៅមក និងថតរូបភាពអណ្ដាតភ្លើង ដែលបានឆាបឆេះយ៉ាងសន្ធោសន្ធៅតែប៉ុណ្ណោះ៕ 

អត្ថបទដែលជាប់ទាក់ទង