រូបភាពប៉ុន្មានសន្លឹករបស់ កញ្ញា ជីមមី ពិតជាប្លែកខ្លាំងមែនទែន សូម្បីអ្នកសិល្បៈដូចគ្នាក៏បានបញ្ចេញយោបល់យ៉ាងព្រោងព្រៀត សរសើរមិនដាច់ពីមាត់

ពិធីការិនីរាងខ្ពស់ស្រឡះ កញ្ញា ម៉េង ឃុននី ហៅជីមមីប្រិយមិត្តប្រាកដជាស្គាល់ហើយ ព្រោះនាងមិនត្រឹមតែមានសម្រស់ស្រស់ស្អាតតែប៉ុណ្ណោះទេ តែនាងក៏ពោរពេញទៅដោយចំណេះដឹងអាចនិយាយភាសាបរទេសរហូតទៅដល់៣ភាសាយ៉ាងស្ទាត់ជំនាញ។​  កញ្ញារាងស្រឡូនរូបនេះ ជោគជ័យយ៉ាងខ្លាំងនៅលើវិថីសិល្បៈ មិនថាអាជីពជាពិធីការិនីទេ នាងបានហក់ចូលក្នុងការសម្តែងនៅក្នុងបទចម្រៀងទៀតផង មិនត្រឹមតែប៉ុណ្ណោះមួយរយះនេះនាងបានបង្ហាញភាពផ្អែមល្ហែមជាមួយគូស្នេហ៍ដូចស្ករតាំងម៉ែអញ្ចឹង។

អ្វីដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍បន្ថែមទៀតក្រោយនាងទម្លាយរឿងមួយទៅដល់មហាជននៅលើហ្វេកប៊ុករបស់នាងថា «ធ្លាប់តែធ្វើជាពិធីការិនី តែលើកនេះគេចាប់មកធ្វើជាអ្នកបង្ហាញម៉ូត ។ មើលខ្លួនឯងអត់ចង់ស្គាល់………….»!!! ។ នៅក្នុងរូបភាពប៉ុន្មានសន្លឹកដែលបានបង្ហោះមើលទៅពិតជាប្លែកខ្លាំងមែនទែន សូម្បីអ្នកសិល្បៈដូចគ្នាក៏បានបញ្ចេញយោបល់យ៉ាងព្រោងព្រៀត សរសើរមិនដាច់ពីមាត់ដែរ។

គួរបញ្ជាក់ផងដែរថា កញ្ញាជីមមី មុននឹងវិត្តន៍ខ្លួនក្លាយជាពិធីការិនីអាជីពល្បីឈ្មោះ កាលពីមុននាងក៏ធ្លាប់ជាពិធីការីអានព័ត៌មានធម្មតាម្នាក់ផងដែរ ប៉ុន្តែដោយសារទេពកោសល្យពីធម្មជាតិ និងសំនួនពាក្យសម្តីមិនចេះរីងស្ងួត ទើបធ្វើឱ្យរូបនាងកាន់តែលេចធ្លោទ្វេដងលើសិល្បៈផ្នែកកម្សាន្ត។ ចង់ដឹងថានាងមានសម្រស់ទាក់ទាញ និងប្លែកយ៉ាងណារហូតដល់ថ្នាក់មើលខ្លួនឯងស៊ឹងមិនស្គាល់ នោះ សូមទស្សនារូបភាពខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង