ឃាត់ខ្លួនបានជនសង្ស័យម្នាក់ រួមទាំងគ្រឿងញៀនជាង ៧គីឡូក្រាម

(ភ្នំពេញ)៖ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីរជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ រួមទាំងគ្រឿងញៀនជាង ៧គីឡូក្រាម។

ប្រតិបត្តិការបង្ក្រខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៣ និង៤០នាទី នៅត្រង់ចំណុចផ្លូវ៥A បូរី លឹមឈាងហាក់ ស្ថិតក្នុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងឃាត់ខ្លួនជនសង្ស័យម្នាក់មាន ឈ្មោះ ជា ចាន់ដារ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ។

បើតាមកម្លាំងនគរបាល ដែលចុះដល់កន្លែងកើតហេតុ បានឲ្យដឹងថា វត្ថុតាងដែលចាប់យកបានមាន៖ សារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់ ៧គ.ក្រ និង៦២២ ក្រាម។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង ខាងលើ បានកសាងសំណបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង