បញ្ជូនជនសង្ស័យ៤នាក់ ក្នុងបទល្មើសប្រើប្រាស់កាំភ្លើងនឹងបានបង្កហឹង្សាលើជនជាតិចិនគ្នាឯង

(ព្រះសីហនុ)៖ ជនសង្ស័យចំនួន៤នាក់ជាជនជាតិចិន នាព្រឹកថ្ងៃទី០៣វិច្ឆិការនេះ នឹងត្រូវបញ្ជូនខ្លួនទៅកាន់សាលតំបូងខេត្តហើយដើម្បីចាត់ការទៅតាមនិតិវិធី នេះ បើយោងតាមប្រភពពីមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ថ្លែងអោយដឹងនាល្ងាចថ្ងៃទី២វិច្ឆិការនេះ។

ប្រភពពីមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ចាក់ថានៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៣ និង ០០នាទី ទៀបភ្លឺ មានប្រជាពលរដ្ឋបានប្តឹងរាយការណ៍តាមរយៈប្រព័ន្ធហតឡាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ថា នៅចំណុចបុរីគុជអាស៊ី ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណី ជនជាតិចិនចិនវាយគ្នា ព្រមទាំងបានផ្ទុះអាវុធ ០១គ្រាប់ ផងដែរ ។បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងសាកសួរពត៌មាននៅជុំវិញកន្លែងកើតហេតុទើបដឹងថា ក្នុងករណីនេះ មានជនរងគ្រោះ ០២នាក់ ហើយមានម្នាក់រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យចិន ថៃខាង ទើបកម្លាំងសមត្ថកិច្ចយើងបានទៅស្វែងរកជនរងគ្រោះទាំង ០២នាក់ បន្ទាប់ពីធ្វើការសាកសួរលំអិតអំពីហេតុការរួចមក កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានអត្តសញ្ញាណរបស់ជនសង្ស័យ ដោយមានការដឹកនាំសម្របសម្រួលផ្នែកនីតិវិធីផ្ទាល់ពីលោក ពេញ ពិសិដ្ឋ ព្រះរាជ្យអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងការចូលរួមសហការណ៍ពីកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលទាំង៤ កម្លាំងសមត្ថកិច្ចយើងបានតាមចាប់ឃាត់ខ្លួនជនសង្ស័យបានសរុបចំនួន ០៤នាក់ ជាបន្តបន្ទាប់ ។បើតាមលោកឧត្តមសេនីយ៍ស្នងការបានអោយដឹងថា ក្នុងហេតុការណ៍ហឹង្សានេះបានធ្វើអោយជនរងគ្រោះ០២នាក់រងរបួសមានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ Li Hai Yang ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិចិន មុខរបរ ម៉ៅការសំណង់នៅម្ដុំគុជអាស៊ី ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ +របួស៖ ស្រាល ។ ២-ឈ្មោះ SONG WEN LONG ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិចិន មុខរបរ អចលទ្រព្យ ស្នាក់នៅបច្ចប្បន្ន ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ របួស៖ ធ្ងន់ ចំត្រង់ក្រោយខ្នងខាងស្ដាំ ០១ កាំបិត (ប៉ះពាល់ដល់សួត) ,ចំស្នារខាងស្ដាំ ០១ កាំបិត ,ចំត្រង់ទ្រងខាងស្ដាំ ០១ កាំបិត (កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យចិន ថៃខាង) ។

ចំណែកជនជនសង្ស័យឃាត់ខ្លួនបាន០៤នាក់ មានឈ្មោះដូចខាងក្រោម៖១-ឈ្មោះ JIANG NAN ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរ ថៅកែក្រុមហ៊ុនវ័នធុងលិយូវកុងស៊ឺ ស្នាក់នៅបុរីគុជអាស៊ី ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។២-ឈ្មោះ RAN SHUBING ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងក្លឹបកំសាន្ត កាសា២ ស្នាក់នៅ ស្ថិតនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។៣-ឈ្មោះ LI XIN ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិចិន មុខរបរ អង្គរក្សថៅកែក្លឹបកំសាន្ត កាសា២ ស្នាក់នៅ ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ (ជនដៃដល់ និងជាអ្នកដែលមានអាវុធខ្លី)៤-ឈ្មោះ WANG YAWEI ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។លោកស្នងការបានបញ្ជាក់អោយដឹងបន្ថែមថា ករណីនេះកើតឡើងដោយសារ នៅថ្ងៃកើតហេតុ ជនរងគ្រោះបានទៅទារប្រាក់ពីជនសង្ស័យ ហើយក៏មានការទាស់ពាក្យសម្តីគ្នារហូតឈានដល់ការប្រើប្រាស់ហិង្សាតែម្តង ហើយក្នុងខណៈពេលដែលកំពុងប្រតាយប្រតប់គ្នា ជនសង្ស័យឈ្មោះ LI XIN មានអាវុធខ្លីជាប់ខ្លួនក៏បានដកមកគំរាម ហើយជនរងគ្រោះបានមកប្រតាយប្រតប់ទៀត ទើបបណ្តាលឲ្យរាលកៃកាំភ្លើង ផ្ទុះចំនួន ០១គ្រាប់ ។

វត្ថុតាងចាប់យកបាន៖-អាវុធខ្លី ០១ដើម ម៉ាក GLOCK 19 ពណ៌ទឹកប្រាក់-ខ្មៅ (គ្មានលេខសម្គាល់)-បង់កាំភ្លើង ០១-គ្រាប់ ៩mm ចំនួន ១៦គ្រាប់-ស៊ីឡង់ (ឧបករណ៍សម្រាប់តកាណុងកាំភ្លើងមិនឲ្យឮសម្លេង) ០១ដើម-រថយន្ត ០៣គ្រឿង៖១-ម៉ាក ព្រូស ពណ៌ប្រផេះ ស្លាកលេខៈ ភ្នំពេញ 2BF-6807២-ម៉ាក TUNDRA ពណ៌ប្រផេះ ស្លាកលេខៈ ភ្នំពេញ 2AE-2004៣-ម៉ាក ហាយលែនឌឺ ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2AK-5931 ៕

អត្ថបទដែលជាប់ទាក់ទង