ទីតាំងលក់សម្ភារះរួមផ្សុំនៃឧបករណ៍បទល្មើនេសាទត្រីខុសច្បាប់ ត្រូវបានសមត្ថកិច្ច ចុះធ្វើការដកហូត

(ពោធិសាត់)៖ ទីតាំងលក់សម្ភារះរួមផ្សុំនៃឧបករណ៍បទល្មើនេសាទត្រីខុសច្បាប់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកក្រគរសហការជាមួយនគរបាលប៉ុស្តិ៍អាជ្ញាធរមូលដ្ឋានដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ចុះធ្វើការដកហូត ។

សមត្ថកិច្ចចុះដកហូតសម្ភារពាក់ព័ន្ធនិងករណីបទល្មើសនេសាទខាងលើ បានធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅលើផ្ទះបណ្តែតទឹកបឹងទន្លេសាប ស្ថិតនៅភូមិទី៥ ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពពីកម្លាំងសមត្ថកិច្ចដែលចុះអនុវត្តការងារខាងលើនេះផ្ទាល់បានឲ្យដឹងថា នៅក្នុងនោះ កម្លាំងបានចុះលើទីតាំង២កន្លែង   ទី១-ត្រង់ចំណុចផ្ទះរបស់ឈ្មោះ វិន យុាំងទី្រ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្ន ស្នាក់នៅលើផ្ទះបណ្ដែតទឹក ដែលស្ថិតនៅក្នុងភូមិទី៥ ឃុំកំពង់ហ្លួង ស្រុកក្រគរ ដកហូតបានមងសាច់កាវចំនួន១៣គីឡូក្រាម មងសាច់ស្បៃមុងចំនួន៨គីឡូក្រាម ។

ទីតាំងទី២នៅត្រង់ចំណុចផ្ទះ១កន្លែងរបស់ឈ្មោះ ទី យ៉ុង ភេទស្រី អាយុ ៥៦ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅលើផ្ទះបណ្ដែតទឹក ស្ថិតនៅភូមិ-ឃុំជាមួយគ្នា ដកហូតមងសាច់កាវចំនួន៤១គីឡូក្រាម ។

ប្រភពខាងលើដដែលបានអោយដឹងទៀតថា វត្ថុតាងទាំងនេះដកហូតនិងយកទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកក្រគរ។

ដោយឡែកម្ចាស់ផ្ទះដែលដាក់តាំងលក់នូវសម្ភាររួមផ្សំនៃឧបករណ៍ចាប់ត្រីយកត្រូខុសច្បាប់ស្ដីពីជលផល ត្រូវបានធ្វើកំណត់ហេតុអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ឧបករណ៍នេសាទល្មើសច្បាប់នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ។

ពាក់ព័ន្ធនឹងការបង្ក្រាបទីតាំងលក់សម្ភារៈឧបករណ៍នេសាទនេះបនរជាពលរដ្ឋមិនសង្ឃឹមថា ការអនុវត្តបែបនេះមានប្រសិទ្ធភាពនោះឡើយ ព្រោះថាកន្លងមកត្រូវគេឃើញថាបទល្មើសនេសាទនៅតែកើតមានដដែល ៕

អត្ថបទដែលជាប់ទាក់ទង