អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ត្រូវបាននារីម្នាក់នៅលើបណ្តាញ ទំនាក់ទំនងសង្គម បានចូល Comment ជេរប្រមាថមិនសំចៃមាត់

(ភ្នំពេញ)៖ តារាកំប្លែងមានប្រជាប្រិយភាព ប្រចាំស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង កាលពីម្សិលមិញនេះ ត្រូវបាននារីម្នាក់នៅលើបណ្តាញ ទំនាក់ទំនងសង្គម បានចូល Comment ជេរប្រមាថនាងមិនសំចៃមាត់ រហូតធ្វើឲ្យសាម៉ីខ្លួន ទ្រាំមិនបានក៏ចេញមុខប្រតិកម្មតបទៅវិញ ទាំងកំហឹងតែម្តង។

កាលពីថ្ងៃម្សិលមិញនេះ តារាកំប្លែង អ្នកនាង ខ្ញុង បានធ្វើការ Live វីដេអូ និយាយលេងជាមួយអ្នកគាំទ្ររបស់ខ្លួន និងមានការ Comment ឆ្លើយឆ្លងជាមួយអ្នកនាង តាមធម្មតា ប៉ុន្តែនៅសុខៗស្រាប់តែ មានអ្នកលេងបណ្តាញសង្គមម្នាក់មានឈ្មោះថា “នារីខ្មែរ” នៅសុខៗបានចូលទៅ ជេរប្រមាថអ្នកនាង ដោយមិនដឹងមូលហេតុថាម្ចាស់ Account រូបនេះ មានការខឹងសម្បារអ្វីបានទេ មកជេរប្រមាថតារាស្រីរូបនេះបែបនេះ។

ក្រោយពីបានឃើញការជេរប្រមាថបែបនេះ តារាស្រីអ្នកនាង ខ្ញុង បានឆ្លើយតបទៅវិញថា “Comment រាប់ពាន់ខំមិន សុទ្ធតែអ្នកសប្បាយចិត្តជាមួយ និងវីដេអូដូចខ្ញុំផុសមានតែម្នាក់គត់ ឈ្មោះហ្វេសប៊ុក នារីខ្មែរ គួរតែដូរទៅវាមិនសាកសម និងរូបប្រូហ្វាលដែរដាក់ហ្នឹងទេ សំដីថោកទាបមាត់បៀមសុទ្ធតែអាច់ កែខ្លួនទៅ”៕

អត្ថបទដែលជាប់ទាក់ទង