កំលាំងសមត្ថកិច្ច បានចុះស្ទាក់ចាប់នឹង​ បង្ក្រាបរថយន្តសាំយ៉ុងរបស់ក្រុមឈ្មួញដែលដឹកឈើប្រណិតចេញពីតំបន់ព្រៃឡង់បាន១គ្រឿង

(ព្រះវិហារ)៖ ក្រោយទទួលបានបទបញ្ជាពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តព្រះវិហារក៏ដូចលោកនួន សុខុមនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តផងនោះ នៅថ្ងៃទីថ្ងៃ៦ខែវិច្ឆិកាឆ្នាំ២០២០នេះ លោកតូ សុថេត នាយរងផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យសហកាជាមួយកំលាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើជ័យសែនក៏ដូចកំលាំងកងរាជអាវុធហត្ថស្រុកជ័យសែនផងដែរនោះ បានចុះស្ទាក់ចាប់នឹង​ បង្ក្រាបរថយន្តសាំយ៉ុងរបស់ក្រុមឈ្មួញដែលដឹកឈើប្រណិតចេញពីតំបន់ព្រៃឡង់បាន១គ្រឿងពាក់ស្លាកលេខភ្នំពេញ ២P2780 ដែលដឹកឈើប្រណិតចេញពីតំបន់ខាងលើបំណងយកទៅលក់បន្តរនៅឯខេត្តកំពងធំនោះ។

តែចៃដន្យអាក្រក់ពួកឈ្មួញដឹកឈើត្រូវបានកំលាំងសមត្ថកិច្ចជំនាញដេញប្រផិតចាប់ហើយបើករត់ចូលក្នុងផ្ទះប្រជាពលរដ្ឋលុះមកដល់ចំនុចភូមិស្លែងឃុំខ្យងស្រុកជ័យសែន​ ទល់ផ្លូវរត់ទៅមុខលែងរួចក៏ត្រូវសមត្ថកិច្ចជំនាញនឹងកំលាំងកងរាជអាវុធហត្ថស្រុកជ័យសែនក្របួចជាប់ប្រគល់ទៅអោយសមត្ថកិច្ចជំនាញសង្កាត់រដ្ឋបាលព្រៃឈើស្រុកជ័យសែន ។

បើតាមការបញ្ជាក់ពីលោក រី ឡាយ ដែលជានាយសង្កាតរដ្ឋបាលព្រៃឈើស្រុកជ័យសែនបានអោយដឹងថា ឈើដែលក្រុមឈ្មួញផ្ទុកនៅលើរថយន្តដែលសមត្ថកិច្ចបង្ក្រាបបានខាងលើ គឺមានចំនួន៥ដុំដែលជាប្រភេទឈើកកោះជាប្រភេទឈើលេខ១ ដែលមានមុខកាត់ចាប់ពីមុខ៧០តឹក នឹងកំរាស២តឹកដែលមានប្រវែងចាប់ពី៣ម៉ែតឡើង ដែលគិតជាចំនួនម៉ែតគូបមានចំនួន១.១៧៣ម៉ែតគូប។ បច្ចុប្បន្នទាំងឈើទាំងរថយន្តខាងលើត្រូវបានយកទៅរក្សាទុកដើម្បីចងក្រងសំណុំរឿងចាត់កាបន្តរទៅតាមនិតិពិធីនៃច្បាប់រដ្ឋបាលព្រៃឈើ។

គួរបញ្ជាក់ផងដែរថា បើតាមកាលើកឡើងពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ខាងលើនេះពួកគាត់លើកឡើងថា សកម្មភាពកាប់បំផ្លាញនឹងដឹកជញ្ជូនអនុផលព្រៃឈើចេញពីតំបន់ព្រៃឡងដឹកឆ្លងកាត់ស្រុកជ័យសែននឹងស្រុករវៀងបានកក្រើកឡើងវិញ ដែលភាពអនាធិបតេយ្យក្នុងកាដដឹកជញ្ជូនឈើនេះបានកើតមានឡើងទាំងថ្ងៃទាំងយប់។

នាពេលបច្ចុប្បន្ននេះដែលពួកគាត់ថា មិនដែលឃើញមានសមត្ថកិច្ចជំនាញណាបង្ក្រាបនោះឡើយជាពិសេសមន្ត្រីជំនាញបរិស្ថានដែលឈជើងនៅតំបន់ខាងលើនោះផ្ទាល់តែម្តង ហើយបើបង្ក្រាបបានគឺបានតិចតួចបំផុតនាពេលបច្ចុប្បន្ននេះ៕

អត្ថបទដែលជាប់ទាក់ទង