បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីប្រទេសឡាវ មកកម្ពុជា នៅចំណុចបណ្តោយផ្លូវបេតុង ក្បែររង្វង់ មូលនាងមច្ឆា

(ភ្នំពេញ)៖ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីប្រទេសឡាវ មកកម្ពុជា នៅចំណុចបណ្តោយផ្លូវបេតុង ក្បែររង្វង់ មូលនាងមច្ឆា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នេះបើយោងតាមការបញ្ជាក់ពីបណ្តាញសង្គមហេសប៊ុក នាយកដ្ឋានប្រឆាំងបទល្មើសគ្រឿងញៀន នារសៀលថ្ងៃទី៧ ខែវិឆ្ឆិកា ឆ្នាំ២០២០នេះ។

ប្រតិបត្តិការបង្ក្រាបខាងលើនេះ បានធ្វើឡើងដោយ អនុវត្តតាមបញ្ជា  នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងជំនាញ(ក៨) នៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ វ៉ាន់ កុសល នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួល ពីលោក សឿង មុនីរត័្ន ព្រះរាជអជ្ញារង នៃអយ្យការអមសាលាតំបូងរាជធានីភ្នំពេញ។

ជាលទ្ធផល កម្លាងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ សឿន ពិសិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ និងចាប់យកបានវត្ថុតាងរួមមានគ្រឿងញៀន សរុប ៣១១១,០៧ក្រាម ដែលមាន សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ៣១១០ក្រាម, អ៊ិចស្តាស៊ី(MDMA)ទម្ងន់ ១.០៧ក្រាម និងជញ្ជីងថ្លឹងគ្រឿងញៀន ០១គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង