លោក Xi JinPing ថា ព្រះរាជវង្សានុវង្សកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងចំណងមិត្តភាពចិន-កម្ពុជា

(ភ្នំពេញ)៖ លោក ស៊ីជិនពីង ( Xi JinPing)
ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងថា សម្តេចព្រះមហាក្សត្រី ព្រះអង្គគឺជាសាក្សីដ៏សំខាន់ និងជាអ្នកជំរុញនូវចំណង មិត្តភាពចិន-កម្ពុជា ព្រះអង្គបានចាប់ផ្តើមបង្កើតចំណង មិត្តភាពយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ចាប់តាំងពីពេលដែលទ្រង់បានដង្ហែព្រះរាជដំណើរទស្សនកិច្ច នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ជាលើកដំបូងមកកាន់ប្រទេសចិន នៅក្នុងឆ្នាំ១៩៥៨។

ប្រសាសន៍របស់លោក Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិនបែបនេះ បានធ្វើឡើងនៅក្នុងព្រះរាជពិធីថ្វាយគ្រឿង ឥស្សរិយយស “មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន” ថ្វាយសម្តេចព្រះមហា ក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងបានផ្សព្វផ្សាយនៅក្នុងផេកហ្វេសប៊ុករបស់ព្រះមហាក្សត្រ។

លោក ស៊ី បញ្ជាក់ថា សម្តេចព្រះមហាក្សត្រី ព្រះអង្គបានបំពេញព្រះរាជតួនាទីយ៉ាងសំខាន់បំផុត ក្នុងបុព្វហេតុនៃចំណងមិត្តភាពរវាងប្រទេសទាំង២ ក្នុងរយៈពេលជាង៦០ឆ្នាំកន្លងមកនេះ ហើយសម្រាប់ប្រទេសចិន ព្រះអង្គ គឺជាសាក្សីដ៏សំខាន់ចំពោះភាពរីកចម្រើនទាំងឡាយក្នុងសង្គមចិនបច្ចុប្បន្ន ។ សម្តេចព្រះមហាក្សត្រី ព្រះអង្គមានព្រះរាជហឫទ័យយ៉ាងពិសេសចំពោះប្រជាជនចិន ហើយបានគាំទ្រយ៉ាងសកម្មដល់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ហើយខ្ញុំកត់សម្គាល់ថា សម្តេចព្រះមហា ក្សត្រី ព្រះអង្គបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការជំរុញការអភិវឌ្ឍន៍ទំនាក់ ទំនងទ្វេភាគី និងការលើកកម្ពស់មិត្តភាពរវាងប្រជាជនទាំងពីរ។

លោកប្រធានាធិបតីបញ្ចាក់ទៀតថា ចាប់តាំងពីការបង្កើតឡើងនូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាង ៦២ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរតែងតែគាំទ្រគ្នា និងជួយគ្នាបង្កើតចំណង មិត្តភាពដែកថែប ដែលមិនអាចបំបែកបាន និងក្លាយជាសហគមន៍យុទ្ធសាស្រ្តមួយដែលមានអនាគតរួមគ្នា ។ សាធារ ណរដ្ឋប្រជាមានិតចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយព្រះរាជាណាចក្រកម្ពុជា ដើម្បីការឆ្ពោះទៅមុខ ឆ្ពោះទៅរកចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើងដោយថ្នាក់ដឹកនាំចិនជំនាន់មុន ជាមួយនឹងសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចព្រះមហាក្សត្រី និងបញ្ចូលកម្លាំងជំរុញថ្មីដល់ទំនាក់ទំនងទ្វេភាគី ក្នុងសម័យកាលប្រវត្តិសាស្រ្តថ្មីដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

លោក Xi JinPing លើកឡើងទៀតថា “គ្រឿងឥស្សរិយយស ដែលខ្ញុំមានកត្តិយសថ្វាយជូន សម្តេចព្រះមហាក្សត្រី នៅពេលនេះ គឺតំណាងឲ្យការគោរពរបស់ប្រជាជនចិន ចំពោះសម្តេចព្រះមហា ក្សត្រី និងមិត្តភាពដ៏ជ្រាលជ្រៅរបស់ពួកគេចំពោះប្រជាជនកម្ពុជា ហើយខ្ញុំសូមជូនពរប្រជាជនចិន និងកម្ពុជា ឲ្យមានវិបុលភាព និងមិត្តភាពជារៀងរហូត៕

អត្ថបទដែលជាប់ទាក់ទង