ពិតជាកក្រើកខណ្ឌព្រែកព្នៅទៀតហើយ! ពិធីសម្ភោធសាខាទី ១១ របស់ក្រុមហ៊ុន K01 រៀលអីសស្ទេត ខូអិលធីឌី នៅព្រឹកថ្ងៃអាទិត្យទី ៨ ខែ វិច្ឆិការ ឆ្នាំ ២០២០ នេះ !!!

នៅវេលាម៉ោង ៩ ព្រឹកថ្ងៃអាទិត្យទី ៨ ខែ វិច្ឆិការ ឆ្នាំ ២០២០នេះដែរ ពិធីសម្ភោធសាខាទី ១១ របស់ក្រុមហ៊ុន K01 រៀលអីស ស្ទេតខូអិលធីឌី ដែលមានទីតាំងនៅភូមិ ដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមអធិបតីភាព របស់ ឯក ឧត្តម សុខ សម្បត្តិដែលជាជំនួយការផ្ទាល់របស់ សម្តេច អគ្គមហាសេនាបតី តេជោរ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នឹងជាអភិបាលខណ្ឌ ព្រែកព្នៅ រួមទាំងអភិបាលរងខណ្ឌព្រែកព្នៅ ព្រមទាំង លោក ខេង សូឡា អគ្គនាយកក្រុមហ៊ុន K01 រៀលអីសស្ទេត ខូអិលធីឌី ក៍ដូចជាភ្ញៀវកិត្តិយសជាច្រើននាក់អញ្ជើញចូលរួមក្នុងពិធីសម្ភោធ សាខាទី ១១នេះផងដែរ ដែលមានលោក សែង ថេង នឹងអ្នកស្រី នាថ ជាម្ចាស់សាខា ខណ្ឌ ព្រែកព្នៅនេះផ្ទាល់តែម្តង ក្នុងនោះផងដែរ លោក អភិបាលខណ្ឌ ព្រែកព្នៅ បានមានប្រសាសន៍ ថា ៖ ដោយកត្តា មានសុខសន្តិភាព ទើបធ្វើអោយក្រុមហ៊ុនជាច្រើនមកបណ្តាក់ទុនរកស៊ី នៅប្រទេសកម្ពុជាយើង ហើយ ការអភិវឌ្ឍន៍រីកចម្រើនជាលំដាប់ក្នុងខណ្ឌព្រែកព្នៅផ្ទាល់តែម្តង ហើយ លោកអភិបាលខណ្ឌព្រែកព្នៅក៍បានកោតសរសើរ លោក ខេង សូឡា ដែលជាអគ្គនាយកក្រុម ហ៊ុន K01 រៀលអីសស្ទេត ខូអិលធីឌី ដែលមានវត្តមានក្នុង ទឹកដីខណ្ឌព្រែកព្នៅរបស់លោក ហើយបានចូលរួមក្នុងការអភិវឌ្ឍន៍សង្គមជាតិអោយរីកចម្រើនទៅមុខផងដែរ ក្នុងពិធីសម្ភោធ យ៉ាងអធឹកអធមនេះផងដែរ លោក ខេង សូឡា អគ្គនាយកនៃក្រុមហ៊ុន ក៍បានមានប្រសាសន៍លើកឡើងថា ៖ ទោះបីជា សព្វថ្ងៃនេះប្រទេសកម្ពុជាយើង កំពុងជួបប្រទះវិបត្តិនៃជម្ងឺកូវីឌ ១៩ នឹង ជំនន់ទឹកភ្លៀងយ៉ាងណាក៍ដោយ ក៍ក្រុមហ៊ុនរបស់លោក ទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងមុខជំនួញ ក្នុងការនាំចូលប្រភេទទឹកអប់ដែលមានក្លិនក្រអូបជាប់បានយូរ ដែលជាផលិតផលមកពីប្រទេស បារាំង នឹង ប្រទេសហូឡង់ លោក ខេង សូឡាបានបញ្ជាក់បន្ថែមទៀតថា ៖ សូមបងប្អូនទាំងអស់គ្នា កុំភ្លេចការថែរក្សាអនាម័យ ក្នុងការ ការពា ពីជម្ងឺ កូវីដ ១៩ ដោយរក្សាគម្លាតសង្គមក៍ដូចជា បាញ់អាកុល ឬ ជែលលាងដៃ នឹងពាក់ម៉ាស់អោយបានគ្រប់ៗគ្នា ដើម្បីអោយស្របតាមការប្រកាសរបស់ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាយើង ក្នុងឱកាសនោះដែរ លោក ខេង សូឡា ក៍បានបញ្ជាក់បន្ថែមទៀតថា ៖ ចំពោះក្រុមហ៊ុន របស់លោក បើបងប្អូនណាចង់ចូលរួមក្នុងការរកស៊ី ដោយមិនចាំបាច់ចំណាយដើមទុនអស់មួយរៀលមួយកាក់មួយសេននោះទេ គ្រាន់តែមានអត្តសញ្ញាណប័ណ្ណមួយសន្លឹក រូមជាមួយប្រវត្តិរូបសង្ខេប តែប៉ុណ្ណោះក្រុមហ៊ុន របស់លោកនឹងចែកដើមទុនអោយយកទៅរកស៊ីភ្លាមៗ ដោយគិតជាទឹកប្រាក់មិនក្រោម ៥.០០០ដុល្លារនោះទេ … បងប្អូនអាចទំនាក់ទំនងមកលេខ ទូរស័ព្ទ 096 74 66666 / 097 74 6666 9 / ក្រុមហ៊ុន របស់លោក ខេង សូឡា រីករាយស្វាគមន៍ ២៤ ម៉ោង សម្រាប់នាក់ដែលចង់រកស៊ីជាមួយក្រុមហ៊ុន របស់លោក !!!

                          

អត្ថបទដែលជាប់ទាក់ទង