លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានចុះត្រួតពិនិត្យទីតាំងអាជីវកម្មខារ៉ាអូខេ និងក្លឹបកំសាន្ត តាមលិខិតលេខ ២២៣ សខល ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងសុខាភាបាល

ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការណែនាំពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅយប់ថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៩យប់
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានចុះត្រួតពិនិត្យទីតាំងអាជីវកម្មខារ៉ាអូខេ និងក្លឹបកំសាន្ត តាមលិខិតលេខ ២២៣ សខល ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងសុខាភាបាល ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ។
លោកអភិបាលរងខណ្ឌបានឲ្យដឹងថា ជាលទ្ធផលពិនិត្យឃើញថា មិនមានបើកទីតាំងអាជីវកម្មខារ៉ាអូខេ និងក្លឹបកំសាន្តឡើយ ដោយម្ចាស់ទីតាំងអាជីវកម្មបានអនុវត្តត្រឹមត្រូវតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីពេលកន្លងមក៕
ដោយ៖ តុង សីហា

អត្ថបទដែលជាប់ទាក់ទង