ប្រធានាធិបតីវេណេហ្សូអេឡា បញ្ជាក់ថា បក្សប្រឆាំងហ្កៃដូ កំពុងទាត់ដូណាល់ត្រាំចោលហើយ!

(អន្តរជាតិ)៖ ជាការនិយាយចំអកមួយទៅលើប្រធានានាធិបតីធ្លាក់ឆ្នោត ដូណាល់ ត្រាំ ដែលតែងតែគាំទ្រមេបក្សប្រឆាំងនៅក្នុងប្រទេសប្រទេសវេណេហ្សូអេឡានោះ លោក នីកូឡាស ម៉ាឌុយរ៉ូ បានបញ្ជាក់ថាលោក ជន ហ្កៃដិន កំពុងតែទាត់លោកត្រាំចោលហើយ។

ការអះអាងបែបចំអកនេះ ត្រូវបានធ្វើឡើង ក្រោយពេលលោកជន ហ្កៃដិន បានសរសេរលិខិតមួយច្បាប់ អបអរលោក បៃដិន ក្នុងពេលដែលលទ្ធផលបោះឆ្នោត មិនទាន់បានប្រកាសជាផ្លូវការផងនោះ។

លោកជន ហ្កៃដិន ជាមេបក្សប្រឆាំង ដែលលោកបានប្រកាសខ្លួនឯង ជាប្រធានាធិបតីវេណេហ្សូអេឡាទាំងខុសច្បាប់ ហើយលោកដូណាល់ត្រាំ បានទទួលស្គាល់ភ្លាមៗ ជាហេតុធ្វើឲ្យប្រទេសជាង៥០ទៀត ប្រកាសគាំទ្រតាមទាំងអស់គ្នា។

លោកដូណាល់ ត្រាំ បានផ្តល់ប្រាក់ប្រមាណជាង ៨០០លានដុល្លារអាមេរិក ឲ្យពួកប្រឆាំងក្នុងប្រទេសវេណេហ្សូអេឡា ដឹកនាំដោយ ជន ហ្កៃដិន ធ្វើសកម្មភាព ផ្តួលរលំរដ្ឋាភិបាលស្របច្បាប់ របស់លោកម៉ាឌុយរ៉ូ តែមិនទទួលបានជោគជ័យទេ៕

អត្ថបទដែលជាប់ទាក់ទង