ទីតាំងលួចលេងល្បែងជល់មាន់ខុសច្បាប់នៅស្ទឹងមានជ័យ៣ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍ស្ទឹងមាន​៣​ ចុះទៅបង្ក្រាប

ភ្នំពេញ​ ៖​ នៅរសៀលថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០២០​នេះ ដោយមានការយកចិត្តទកដាក់រក្សាការពារសន្តិសុខសុវត្ថិភាពនិងអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យបានល្អក្នុងមូលដ្ឋាន កម្លាំងនគរបាលប៉ុស្តិ៍ ស្ទឹងមានជ័យ៣ បន្ទាប់ពីទទួលបានព័ត៌មានថា​មាន​ករណីលួចលេងល្បែងជល់មាន់​នៅភូមិដំណាក់ធំ៣​សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌ​មានជ័យ​រាជធានីភ្នំពេញនិង កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមាន​៣​បានដឹកនាំកម្លាំងចុះទៅបង្ក្រាប​តែក្រុមអ្នកលេងល្បែង​ជល់មាន់ហាក់ដឹងខ្លួនមុនបាននាំគ្នា​រត់ចែកជើងគ្នាបាត់អត់​ ។

ចំពោះករណីនេះដែរ លោក ឯម ភារី នាយ​ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣​បាន​អោយដឹងថា​ ក្រោយពីលោកទទួលបានព័ត៌​មាន​ថានៅត្រង់ចំណុចទីតាំងខាងលើមាន​ល្បែងសុីសងជល់មាន់​និងលោកក៏បានដឹកនាំកម្លាំងចុះ​ទៅបង្ក្រាប​ជាក់ស្ដែង​ខណៈពេលកម្លាំងរបស់លោកទៅដល់ស្រាប់​តែក្រុមអ្នកញៀនល្បែងទាំងនោះរត់​បាត់អស់​ ។

លោកបន្តថា​ បើសិនជាមានការលួច​លេងទៀតលោកនិងចុះបង្ក្រាបបន្តទៀត​ ។ លោក ឯម ភារី នាយ​ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣​បានសូមណូមពរអោយបងប្អូនប្រជាពលរដ្ឋមេត្តាជួយសហកា​ ណ៍រាយការណ៍ជួនសមត្ថកិច្ច​បើសិនជាមានករណីល្បែងសុីសងឬករណី​អ្វី​ផ្សេងៗ​ ៕    

អត្ថបទដែលជាប់ទាក់ទង