អុញនុះ! តារាចម្រៀងនិងសម្ដែងចាស់វស្សា​ យ៉ែម សំអូន បានផ្លែផ្កាឱ្យនរណាទៀតហេីយ​…

តារាចម្រៀងនិងសម្ដែងចាស់វស្សា យ៉ែម សំអូន នៅសុខៗស្រាប់តែគាស់កកាយរូបថតចាស់ៗនៃសកម្មភាពផ្នែកសិល្បៈរបស់ខ្លួន អមនឹងសារចាក់ដោតដូចជាផ្លែផ្កាទៅអ្នកសិល្បៈមួយចំនួន ដែលយកសិល្បៈគ្រាន់តែធ្វើជាឈ្នាន់ ទាំងដែលខ្លួនគ្មានជំនាញសិល្បៈពិតប្រាកដ។

ក្នុងគណនីហ្វេសប៊ុករបស់តារារូបនេះលោកបានបញ្ជាក់យ៉ាងច្បាស់ៗអមនឹងរូបថតមួយសន្លឹកឱ្យដឹងថា៖ “រូបថតនេះមានអាយុ កាលជាង ២០ ឆ្នាំហើយ តោះទាយទាំងអស់គ្នាថាអ្នកនៅរូបនោះអ្នកណា? តើយើងបានសាងទង្វើអ្វីខ្លះ និងផ្ដល់អ្វីខ្លះចំពោះសិល្បៈរបស់ប្រទេសជាតិយើង? កំណត់សំគាល់ ភាគច្រើនអ្នកពូកែថាឱ្យគេច្រើន និងទើសគេច្រើនគឺអ្នកនោះឯងមិនសូវដែលបានធ្វើអ្វីច្រើននឹងសិល្បៈឡើយក្រៅពីពូកែអែបអបបង្កើតរឿងដើម្បីកេងចំណេញយកមុខពីសិល្បៈដោយជំនាញខ្វះសមត្ថភាពរបស់ខ្លួននិងឯងភាពដដែលៗនៃសិល្បៈគឺជាសត្រូវរបស់អ្នកទស្សនាព្រោះគេអាចមើលឃើញអ្នកគ្រប់ពេលវេលាទៅតាមភាពចេះដឹងនិងទង្វើសកម្មភាពរបស់អ្នក”

គួរបញ្ជាក់ថា ទោះបីជាការបញ្ចេញមតិយោបល់ខាងលើហាក់ដូចជាបង្កប់ន័យដៀមដាមដល់អ្នកសិល្បៈគ្នាឯង ប៉ុន្តែលោកក៏មិនបានបញ្ជាក់ថាបុគ្គលនោះ ឬក្រុមមនុស្សនោះជាអ្នកណានោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង