ឯកឧត្តម​ ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញសំណេះសំណាល និង នាំយកពូជស្រូវទៅចែកជូនប្រជាពលរដ្ឋជាង២ពាន់គ្រួសារ

(ខេត្តក្រចេះ) ៖ នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម​ ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញសំណេះសំណាល និង នាំយកពូជស្រូវទៅចែកជូនប្រជាពលរដ្ឋជាង២ពាន់គ្រួសារ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាំយកអំណោយចែកជូនប្រជាពលរដ្ឋនោះ គឺធ្វើឡើងនៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសីល្បៈខេត្តក្រចេះ ចំនួន ២,៣៧២គ្រួសារ។ ក្នុងមួយគ្រួសារទទួលបាន គ្រាប់ស្រូវពូជ ចំនួន ១០០គីឡូក្រាម និងថវិកា ចំនួន ១០ម៉ឺនរៀល ដើម្បីស្តារឡើងវិញបន្ទាប់ពីរងការខូចខាតដោយទឹកជំនន់ទន្លេមេគង្គ។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទិ្ធពលព្យុះ និងភ្លៀងធ្លាក់ខ្លាំងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាកន្លងទៅ ក្នុងភូមិសាស្រ្តខេត្តក្រចេះ បានទទួលរងគ្រោះនូវទឹកជំនន់ទន្លេមេគង្គតាមបណ្តាក្រុង ស្រុក បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន៤ស្រុក/ក្រុង ក្នុងនោះមានមកពីស្រុក៣ ក្រុង១ រួមមាន ស្រុកចិត្របុរី ស្រុកឆ្លូង ស្រុកព្រែកប្រសព្វ និងក្រុងក្រចេះ៕     

អត្ថបទដែលជាប់ទាក់ទង