នាព្រឹកនេះ សម្តេចតេជោ ហ៊ុនសែន បញ្ជាក់ថា កម្ពុជារៀបចំអំណោយម៉ាសចំនួន២លាន និងបរិក្ខារពេទ្យជាច្រេីនទៀត បញ្ជូនចេញទៅជួយមិត្តឡាវ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា កម្ពុជារៀបចំអំណោយម៉ាសចំនួន២លាន និងបរិក្ខារពេទ្យជាច្រេីនទៀត បញ្ជូនចេញទៅជួយមិត្តឡាវ ដេីម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩។
គួរបញ្ជាកើផងដែរថា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដោយនាំយកអំណោយទាំនេះទៅកាន់ប្រទេសឡាវតាមយន្តហោះពិសេស។
គួររម្លលឹកផងដែរថា ការផ្តល់សម្ភារបរិក្ខារនេះ បានធ្វើឡើងនៅក្នុងជំនួបសួរសុខទុក្ខតាមរយៈទូរសព្ទរវាលនាយករដ្ឋមន្ត្រីឡាវ និងកម្ពុជា៕
អត្ថបទដែលជាប់ទាក់ទង