តើអាជ្ញាធរស្រុកកំពុងត្របែកមានការពាក់ព័ន្ធទៅហ្នឹងបនល្បែងសុីសងខុសច្បាប់ដែលមានមេកាឈ្មោះ ( តី ) មានទីតាំងនៅច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក បើកលេងបានយ៉ាងរលួនបែរអាជ្ញាធរមិនចាត់ការដេីម្បីបង្ក្រាបនោះទេ?

ខេត្តព្រៃវែង÷ កាសុីណូគ្មាអាជ្ញាប័ណ្ណមួយកន្លែងដែលមានទីតាំងនៅច្រកស្វាយអាង៉ោង ឃុំរោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កំពុងបើកលេងយ៉ាងរលួនចំណែកមន្រ្តីថ្នាក់ក្រោមពីស្រុកដល់ខេត្តមានជ្រាបទេ ជាក់ស្ដែងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង១.២០នាទី ល្ងាចកាសុីណូមួយកន្លែងដែលមានទីតាំងខាងលើនោះគេស្គាល់ថាមេកាឈ្មោះ ( តី )

នឹងអ្នកញៀណល្បែង២រូបទៀតដែលមាន ១ឈ្មោះ ( អូន)នៅភូមិ៦ឃុំព្រែកខ្សាយ ខ ស្រុកពាមរក៍ នឹង ទី២ឈ្មោះ ( ចិន  )នៅឃុំព្រៃឈ ស្រុកកំពង់ត្របែក ហើយកំពូលអ្នកញៀណល្បែងពីរូបនឹងបានកំពុងបើកលេងល្បែងមានរួមមាន÷  អាប៉ោង យូគី បៀរ ឡូតូ និងបញ្ជល់មាន់​ ស្រែកហោកញ្ជ្រៀវមិនខ្វល់ពីផលប៉ះដល់ការរស់នៅរបស់ប្រជាពលរដ្ឋនោះទេ។

បើតាមសម្ដីមន្ត្រីប៉ូលីសការពារព្រំដែនម្នាក់សូមមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់ថាគាត់ជាមន្ត្រីតូចតាចពួកគាត់មិនហ៊ានទេរឿងនឹងបើមិនមានការបើកភ្លើងខៀវពីមន្ត្រីមេៗថ្នាក់ខេត្តស្មានតែលេងបានហី  ហា ហា ហេក

គួរបញ្ជាក់ផងដែរថាក្នុងពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោបានដាក់បំរាមហាមមិនអោយមានការប្រមូលផ្ដុំនិងជួបជុំគ្នានោះទេ បែរជាក្រុមអ្នកញៀណល្បែងសុីទាំងអស់នឹងប្រឆាំងនិងគោលការណ៍និងបំរាមរបស់សម្ដេចតេជោទៅវិញ។

ប្រជាពលរដ្ឋបានដាក់ការសង្សយ័ទៅលេីអាជ្ញាធរស្រុកកំពុងត្របែកដែលជារដ្ឋបាលនឹងដែនដីរបស់ខ្លួនអាចនឹងពាក់ពន្ធ័ទៅនឹងបនល្បែងសុីសងខុសច្បាប់ទាំងនេះហេីយមេីលទៅបានជាមិនមានឆន្ទៈដើម្បីបង្ក្រាបទាល់តែសោះ។

ពលរដ្ឋបានសំណួរពរដល់ឯកឧត្តម ជាសុមេធិ អភិបាលខេត្ត នឹងឧត្តមសេនីយ៍ទោ ព្រំសន្ធរ
ស្នងការនគរបាល ខេត្តព្រៃវែង
ជួយមានវិធានការដើម្បីបង្ក្រាបចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ដែលស្ថិតនៅច្រកស្វាយអាង៉ោង ឃុំរោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែងនេះផង
ដើម្បីភូមិឃុំមានសុវត្ថិភាពទាំង ៩ចំណុច ប្រជាពលរដ្ឋហាក់បីដូចជាអស់សង្ឃឹមទៅលើអាជ្ញាធរថ្នាក់មូលដ្ឋានអស់ទៅហើយ៕ពូឃ្លោក

អត្ថបទដែលជាប់ទាក់ទង