ឯកឧត្តម ដួង តារា បានយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចទាំងទ្វេរទៅចែកជូនប្រជាពលរដ្ឋចំនួន១០០០គ្រួសារ

(បាត់ដំបង) ៖ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ បានយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចទាំងទ្វេរទៅចែកជូនប្រជាពលរដ្ឋចំនួន១០០០គ្រួសារដែលបានរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗកន្លងមកនេះ។

ហើយពលរដ្ឋដែលមកទទួលអំណោយនោះដែរ គឺមកពីឃុំអូរដំបង២ និងឃុំអន្លុងវិលនៃស្រុកសង្កែ ខេត្តបាត់ដំបង។
ចំណែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេនោះរួមមាន៖ អង្ករ មី ត្រីខ ទឹកបរិសុទ្ធនិងថវិកា៥០០០០រៀលក្នុងមួយគ្រួសារ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ដួង តារា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចទាំងទ្វេដើម្បីសួរសុខទុក្ខដល់ប្រជាពលរដ្ឋរងគ្រោះទាំង១០០០គ្រួសារជាពិសេសឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះវីរុសកូវីដ១៩(covid-19)និងធ្វើអនាម័យគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល៕         

អត្ថបទដែលជាប់ទាក់ទង