ពិធីបើកការដ្ឋានស្ថាបនា ស្ដារឡើងវិញជាបន្ទាន់ នូវកំណាត់ផ្លូវ និងសំណង់សិល្បៈការ ចំនួន៧ខ្សែ ដែលទទួលរងការខូចខាត ដោយសារជំនន់ទឹកភ្លៀង

(ពោធិ៍សាត់)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងសភិវឌ្ឍន៍ជនបទ និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោអិសាត់បានបញ្ជាគ្រឿងចក្របើកការដ្ឋានស្ថាបនា ស្ដារឡើងវិញជាបន្ទាន់ នូវកំណាត់ផ្លូវ និងសំណង់សិល្បៈការ ចំនួន៧ខ្សែ ដែលទទួលរងការខូចខាត ដោយសារជំនន់ទឹកភ្លៀងកាលពីពេលកន្លងមកនៅខេត្តពោធិ៍សាត់ ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ។

ពិធីនេះប្រារព្ធធ្វើនៅថ្ងៃទី២០វិច្ឆិការ២០២០នៅលើពីរទីតាំងផ្សេងៗគ្នា គឺ១.នៅភូមិផ្លូវហ្លួង ឃុំកញ្ជរ ស្រុកកណ្ដៀង និងមួយកន្លែងទៀតគឺនៅភូមិអូររកា សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ និងខេត្តពោធិសាត់ដោយបានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ អភិបាលរងនៃគណៈអភិបាលខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានអនុប្រធានមន្ទីរ និងមន្ត្រីបច្ចេកទេស អាជ្ញាធរស្រុកឃុំពាក់ព័ន្ធ ក្រុមហ៊ុនម៉ៅការស្ថាបនា និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង