រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង បានប្រតិកម្មខ្លាំងៗទៅនឹង ការចោទប្រកាន់របស់រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកសិទ្ធមនុស្សរបស់ប៉ាគីស្ថាន

(អន្តរជាតិ)៖ រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង បានប្រតិកម្មខ្លាំងៗទៅនឹង ការចោទប្រកាន់របស់រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកសិទ្ធមនុស្សរបស់ប៉ាគីស្ថាន ដែលបានចោទប្រកាន់នូវអំពើ ដែលលោកម៉ាករុង បានធ្វើទៅលើពួកឥស្លាមថាដូចជាទង្វើដែលពួកណាស៊ីបានធ្វើទៅលើពួកជ្វីហ្វ។

កន្លងទៅនេះលោក Shireen Mazari បានអធិប្បាយទៅលើសកម្មភាពរបស់ប្រធានាធិបតីបារាំង អេម៉ានូយអែល ម៉ាក្រុង ដែលចោទប្រកាន់អ្នកកាន់សាសនាឥស្លាមថា ជាជនឥស្លាមជ្រុលនិយមនៅក្នុងសង្គមបារាំង គឺជាអ្វីដែលពួកណាស៊ីបានធ្វើទៅលើសហគមន៍ជ្វីហ្វពីអតីតកាល។

កាលពីពេលនោះពួកជនជាតិជ្វីហ្វ ត្រូវគេចាប់បង្ខំឲ្យពាក់សញ្ញាសំគាល់ពណ៌លឿង លើសម្លៀកបំពាក់សម្រាប់បញ្ជាក់ថាពួកគេគឺជាជនជាតិជ្វីហ្វ។

គួរបញ្ជាក់ថាភាពតានតឹងរវាងសហគមន៍អ្នកកាន់សាសនាឥស្លាម និងលោកម៉ាក្រុងបានកើតឡើងក្រោយពេលដែលមានការវាយប្រហាររបស់ជនម៉ូស្លឹមជ្រុលនិយមម្នាក់ បានកាត់ក្បាលសម្លាប់គ្រូបង្រៀនម្នាក់ ហើយប៉ុន្មានថ្ងៃក្រោមកទៀតមានយុវជនម៉ូស្លឹមម្នាក់ទៀត បានប្រើកាំបិទចាក់សម្លាប់មនុស្ស ៣នាក់ទៀតក្នុងវិហារកាតូលីកមួយកន្លែងក្នុងទីក្រុង Nile ដែលធ្វើឲ្យទូទាំងប្រទេសបារាំង មានការតក់ស្លុតយ៉ាងខ្លាំង៕

អត្ថបទដែលជាប់ទាក់ទង