លោក គួច ចំរើន ជម្រុញក្រុមហ៊ុន ស្ថាបនាផ្លូវ ពន្លឿនការស្ថាបនា ឲ្យបានមុន ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(ព្រះសីហនុ)៖ រចនាសម្ព័ន្ធនានា នៅជុំវិញរង្វង់មូលតោពីរ រួមជាមួយសួនស្វាសាធារណៈ នឹងត្រូវស្ថាបនា ឲ្យរួចរាល់ នៅមុនពន្ធ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ នេះបើយោងតាមលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បញ្ជាក់ នាព្រឹកថ្ងៃ២៣វិច្ឆិកា២០២០ ក្នុងឱកាសដែល លោកអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីពិនិត្យការដ្ឋានសួនច្បារនិងហេដ្ឋារចនាសម្ពន្ធ័នានា នៅរង្វង់មូលតោ២ និងទីតាំងនៅជុំវិញនោះ។

លោកអភិបាលខេត្តមានប្រសាសន៍ថា នៅពីមុខរង្វង់មូលតោ២ រដ្ឋបាលខេត្តកំពុងស្ថាបនាកែលម្អជាសួនច្បារបន្ថែម ទុកជាកន្លែងសាធារណៈជូនពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកកំសាន្ត ។ ជាមួយគ្នានេះ តំបន់ជុំវិញរង្វង់មូលតោ២ ក៍ត្រូវបានរៀបចំកែលម្អសោភណ្ឌ័ភាពមួយចំនួនទៀតដែរ ហើយគម្រោងនេះនឹងរួចរាល់ជាស្ថាពរនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២១ខាងមុខ។

ក្រៅពីនេះ លោកអភិបាលខេត្តក៏បានដឹកនាំមន្ត្រីអញ្ជើញពិនិត្យ និងជំរុញការស្ថាបនាហេដ្ឋារចនាសម្ពន្ធ័តាមផ្លូវថ្នល់មួយចំនួនទៀតក្នុងក្រុងព្រះសីហនុ ដើម្បីឲ្យគម្រោងទាំងអស់ បញ្ចប់នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ខាងមុខដូចគ្នា ។ នាព្រឹកថ្ងៃ ដដែលនេះផងដែរ លោកអភិបាលខេត្ត បានដឹកនាំមន្រី្តក្រោមបាត មន្ទីរពាក់ព័ន្ធ ចុះពិនិត្យ នូវហេដ្ឋារចនាសម្ព័ន្ធ នានា លោកក្នុងក្រុងព្រះសីហនុ ផងដែរ ដើម្បីវាយតម្លៃ សមិទ្ធផលនានា ដែលក្រុមហ៊ុនទទួលការស្ថាបនាចំនួន៨ ក្រុមហ៊ុនបានស្ថាបនារួចរាល់៕     

អត្ថបទដែលជាប់ទាក់ទង