ទំនាស់ពាក្យសំដីក្នុងវង់ផឹកស៊ី ធ្វើឲ្យបុរសម្នាក់កាប់ទៅលើបុរសម្នាក់ទៀត បណ្តាលឲ្យស្លាប់ភ្លាមៗ

(ព្រះវិហារ)៖ ឃាតកម្មដោយចេតនា ដោយសារតែទាស់ពាក្យសំដី ដែលកើតចេញពីវង់ផឹកស៊ី១ ក្លាយជាភ្លើងគំនុំ ធ្វើឲ្យបុរសម្នាក់ ដែលជាជនសង្ស័យ ទាញកាំបិតផ្គាក់ ស្ទុះហក់ទៅកាប់ទៅលើជនរងគ្រោះដែលជាមិត្តរបស់ខ្លួនទាំងកំរោល ចំពីចំលលាដ៏ក្បាលពីក្រោយបណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗក្នុងថ្លុកឈាមយ៉ាងអាណោចអាធម័។

ហេតុកាដ៏គួរអោយភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១ នឹង៣០នាទីរំលងអធ្រាត្រថ្ងៃ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំនុចដីស្រែកងទ័ពមួយកន្លែង ដែលស្ថិតក្នុងភូមិសែនរុងរឿង៤ ឃុំមរតកតេជោ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

បើតាមការបញ្ជាក់ពីលោកវរសេនីយទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានឲ្យយដឹងថា រឿងហេតុដែលបណ្តាលឲ្យមានអំពើឃាតកម្មកាប់សំលាប់ ទៅលើគូកនរបស់ខ្លួនយ៉ាងសាហាវព្រៃបែបនេះ ដោយមុនដំបូងគេបានឃើញអ្នកទាំងពី រួមទាំងអ្នកជិតខាងផ្សេងទៀតបានជួបជុំគ្នាផឹកស៊ី។

លុះក្រោយមក ដោយសារតែទឹកប្តូរនិស្ស័យ បានចូលជ្រាបក្នុងរាងកាយរបស់ពួកគេហើយនោះ ពួកគេក៏បានជជែកទាស់នូវពាក្យសំដីតឹងសសៃរកដាក់គ្នា តែក្រោយមកអ្នកជិតខាងបានជួយសម្របសម្រួលដើម្បីបំបែកគ្នាទៅផ្ទះរៀងៗខ្លួន។

អធិការនគរបាលស្រុកជាំក្សាន្ត បានបន្តទៀតថា មកដល់ម៉ោប្រហែល៥ល្ងាច ខែឆ្នាំដដែល អ្នកទាំងបីរក៏បានជុំគ្នាផឹកស៊ីម្តងទៀត ក៏ក្លាទៅជាទំនាស់កាប់សម្លាប់គ្នាតែម្តង។

ក្រោយកើតហេតុភ្លាមៗកំលាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានចុះទៅឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង។

គួរបញ្ជាក់ផងដែរថាជនសង្ស័យខាងលើមានឈ្មោះ សារ៉ាត់ សារិត ភេទប្រុសអាយុ២៧ឆ្នាំ មុខរបជាកសិករមានស្រុកកំណើតនៅភូមិ ពយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោលខេត្តបាត់ដំបង បច្ចុប្បន្នមកស្នាក់នៅភូមិសែនរុងរឿង៤ ឃុំមរតកតេជោ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ឯជនរងគ្រោះមានឈ្មោះ រ៉ា បឹប ភេទប្រុសអាយុ២៤ឆ្នាំ មុខរបជាកសិករមានស្រុកកំនើតនៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ បច្ចុប្បន្នស្នាក់នៅភូមិឃុំ កើតហេតុខាងលើជាមួយគ្នា។

ក្រោយកើតហេតុកំលាំងសមត្ថកិច្ច បានសហកាជាមួយនឹងកំលាំងសមត្ថកិច្ចនៃអធិការដ្ឋានស្រុកជាំក្សាន្តបានចុះទៅពិនិត្យ នឹងធ្វើកោសល្យវិច្ច័យទៅលើសាកសពនៃជនរងគ្រោះ ដោយសមត្ថកិច្ចជំនាញ បានសន្និដ្ឋានបានថា សាកសពជនរងគ្រោះ ខាងលើពិតជាបានស្លាប់ ក្រោមផ្លែកាំបិតផ្គាក់របសជនសង្ស័យខាងលើពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកំលាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្តឃុំខ្លួន នឹងរក្សាទុកជាបណ្តោះអាសន្ន ដើម្បីធ្វើកាសួរនិងចាត់កាបន្តរតាមនិតិពិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង