លោក ដូណាល ត្រាំ បានទទួលយល់ព្រម ឱ្យដំណើរការណ៍និតិវិធីផ្ទេរអំណាច ជ្រើសរើសប្រធានាធិបតី

វ៉ាស៊ីនតោន៖ ប្រធានាធិបតីផុតអាណត្តិរបស់សហរដ្ឋអាមេរិក លោក ដូណាល ត្រាំ បានទទួលយល់ព្រម ឱ្យដំណើរការណ៍និតិវិធីផ្ទេរអំណាច ជ្រើសរើសប្រធានាធិបតី។

លោក ត្រាំបានបញ្ជាក់ថា លោកកំពុងផ្តល់អនុសាសន៍ ដល់ទីភ្នាក់ងារសហព័ន្ធសំខាន់មួយ ដើម្បីធ្វើអ្វីដែលត្រូវធ្វើ បើទោះបីជាលោកបន្តតវ៉ាលទ្ធផលក៏ដោយ។

រដ្ឋបាលបម្រើសេវាទូទៅ បាននិយាយថា ខ្លួនបានទទួលស្គាល់ថា លោក ចូ បៃដិន ជាអ្នកឈ្នះជាក់ស្តែហើយ។ មុននេះ ជ័យជម្នះរបស់លោកបៃដិន នៅសហរដ្ឋអាមេរិក ក្នុងរដ្ឋ មីឈីហ្គេន ត្រូវបានបញ្ជាក់ជាផ្លូវការណ៍។

សារព័ត៌មាន Sputnik រាយកាណ៍ថា លោក បៃដិន បានតែងតាំងមនុស្សមួយចំនួន ដែលមានតំណែងកំពូល នៅក្នុងសេតវិមាន រួមមានប្រធានបុគ្គលិក និងរដ្ឋមន្ត្រី ដែលត្រូវកាន់កាប់ដោយ លោក Ron Klain និង លោក Antony Blinken។

លោក ត្រាំ និយាយថា ភ្នាក់ងារសេវាកម្មទូទៅ ដែលមានភារកិច្ចរៀបចំ ការផ្លាស់ប្តូរប្រធាននាធិបតី ប្រាប់ទៅលោកបៃថា អាចចាប់ផ្តើមដំណើរការបានហើយ។

រដ្ឋបាលរបស់លោក ស្រី Emily Murphy បាននិយាយថា លោក ស្រី បានរៀបចំថវិការ ជាង ៦ លានដុល្លារ ($6.3m) ដើម្បីដំណើរ​ការជ្រើសរើសប្រធានាធិបតី៕

អត្ថបទដែលជាប់ទាក់ទង