អបអរសាទរពិធីសម្ភោធ កាត់ខ្សែបូណ៍ផ្លូវបេតុងថ្មីចាក់ថ្មីលើទឹកដី ស្រុកជលគិរី នាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃអាទិត្យទី២២ ខែវិច្ឆិការ ឆ្នាំ ២០២០នេះ !! !

អបអរសាទរពិធីសម្ភោធ កាត់ខ្សែបូណ៍ផ្លូវបេតុងថ្មីចាក់ថ្មីលើទឹកដី ស្រុកជលគិរី នាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃអាទិត្យទី២២ ខែវិច្ឆិការ ឆ្នាំ ២០២០នេះ !! !

កំពង់ឆ្នាំង ៖ នាវេលាម៉ោង ៩ ព្រឹកថ្ងៃអាទិត្យទី២២ ខែវិច្ឆិការ ឆ្នាំ២០២០នេះ នៅក្នុងសាលាបឋមសិក្សា ព្រៃគ្រីខាងត្បូង ស្ថិតនៅភូមិព្រៃគ្រីត្បូង ស្រុកជលគិរីខេត្តកំពង់ឆ្នាំង មានរៀបចំពិធីសម្ភោធកាត់ខ្សែបូណ៍ផ្លូវចាក់បេតុងមួយខ្សែដែលមានប្រវែងទទឹង៤គុណនឹងបណ្តោយ១៧៥ម៉ែត្រ ដែលធ្វើរួចរាល់ជាស្ថាពរនឹងចូលរួមកាត់ខ្សែបូណ៍សម្ភោធដាក់អោយប្រើប្រាស់ក្រោមអធិបតីភាពលោកអភិបាលរងស្រុកជលគិរី លោក ខេង សូឡានឹងក្រុមគ្រួសារ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ ព្រមទាំងសិល្បះកសិល្បះការនីល្បីៗដូចជា ៖ អ្នកនាង ឌួងហ្សូរីដា អ្នកនាងនីមុនីនាថ នាយស្វិត នឹងភ្ញៀវកិត្តិយសជាច្រើននាក់ទៀតក៍បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករផងដែរ ។

នៅក្នុងកម្មវិធីនេះដែរក៍មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋលោកអ៊ុំ លោកពូ អ្នកម៉ីង នឹងសិស្សនុសិស្សកុមារាកុមារី ជាច្រើនរយនាក់បានមកស្វាគមន៍នៅក្នុងបរវេណសាលាបឋមសិក្សាព្រៃគ្រីខាងត្បូងក្នុងទឹកមុខសប្បាយរីករាយយ៉ាងក្រៃលែង ។

ថ្លែងក្នុងពិធីនេះដែរលោកអភិបាលរងស្រុកជលគិរី ក៍ ដូចជាលោកនាយកសាលា លោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលេដ្ឋទាំងអស់សូមគោរពអគុណនូវទឹកចិត្តសប្បុរសធម៌របស់លោក អគ្គនាយក ខេ០១ ព្រមទាំងក្រុមគ្រួសារឯកឧត្តម លោកឧកញា អស់លោក លោកស្រីទាំងអស់ដែលបានចែករំលែកនូវថវិការផ្ទាល់ខ្លួនដើម្បីកសាងផ្លូវមួយខ្សែនេះឡើង ។

នៅក្នុងនោះផងដែរអ្នកនាងឌួងហ្សូរីដា ដែលជាតារាសម្តែងដ៍ល្បីក៍បានមានមតិលើកឡើងថា ៖ ទោះបីអ្នកនាងមិនមែនជាឧកញា មានទ្រព្យសម្បត្តិស្តុកស្តមយ៉ាងណាក៍ដោយ តែអ្នកនាងតែងតែមានបេះដូងមនុស្សធម៌ក៍ដូចជាចែករំលែកនូវថវិការផ្ទាល់ខ្លួនទៅតាមលទ្ធភាពដែលខ្លួនមាន ហើយក៍ដូចជាអំពាវនាវ កៀងគរដល់ម្ចាស់ជំនួយនានាដែលមានបេះដូងមនុស្សធម៌អោយមកចូលរួមធ្វើអំពើល្អទាំងអស់គ្នា ។

ចំណែកលោក អគ្គនាយក ខេ ០១ក៍បានលើកឡើងផងដែរថា ៖ លោកនឹងបន្តការធ្វើការប្រកាស ដល់ឯកឧត្តម លោកឧកញា អស់លោកលោកស្រីដែលមានចិត្តធម៌ អោយជួយចូលរួមធ្វើក្លោងទ្វាសាលាបន្តទៀត ព្រោះសាលារៀននេះមិនទាន់មានក្លោងទ្វានូវឡើយទេ លោក អគ្គនាយក ខេ០១សង្ឃឹមនឹងជឿជាក់ថា៖ឯកឧត្តម លោកឧកញាដែលមានបេះដូងមនុស្សធម៌ នឹងបន្តចូលរួមជួយចាប់មគ្គផលបន្តទៀត ។

ក្នុងឱកាសដ៍វិសេសវិសាលនេះផងដែរ យើងឃើញមានវត្តមានលោក តារារ័ត្ន នឹងលោកឃឹមរតនះ នឹងក្រុមការងាតំណាងអោយគ្រួសារ តារាកម្ពុជា ក៍បាននាំយកម៉ាស់ចំនួន២០០០ម៉ាស់រួមជាមួយនឹងអាល់កុល២០០ដបដើម្បីប្រគល់ជូនលោក អគ្គនាយក ខេ០១ ក៍ដូចជាលោកនាយកសាលា ទុកចែកជូនសិស្សានសិស្សប្រើប្រាស់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីការពាពីជម្ងឺកូវីដ១៩ផងដែរ ។

ជាចុងក្រោយ លោកអគ្គនាយ ខេ០១ព្រមទាំងក្រុមគ្រួសារក៍ដូចជាលោកនាយកសាលា លោក គ្រូ អ្នកគ្រូ ក៍បានចែកសៀវភៅសិក្សាមួយក្បាល ប៊ិក១ដើម ដែកខ្មៅ១ដើម បន្ទាត់មួយដល់ក្មួយៗសិស្សានុសិស្សផងដែរ ដើម្បីជួយសម្រួលដល់ការលំបាករបស់ក្មួយៗ ក្នុងការចំណាយថវិការដើម្បីទិញសៀវភៅបានមួយគ្រា ។

អត្ថបទដែលជាប់ទាក់ទង