រំភេីចិត្ត! លោក ណុប បាយ៉ាងរិទ្ធ បានរៀបរាប់ពីអត្ថន័យក្ដីស្រឡាញ់ពិតប្រាកដ…

លោក ណុប បាយ៉ារិទ្ធ ត្រូវបានមហាជនខ្មែរចាត់ទុកជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសដ៏មានឈ្មោះបោះសំឡេងម្នាក់ក្នុងប្រទេសកម្ពុជា មិនតែប៉ុណ្ណោះលោកក៏ត្រូវបានគេមើលឃើញថាជាតារាប្រុសដែលមានរូបរាងស្រស់សង្ហា និង សាច់ចាំ សស្រស់ស្អាតក្មេងជាងវ័យផងដែរ ។

ដោយឡែកថ្មីៗនេះ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ណុប ប៉ាយ៉ារិទ្ធ បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំងបន្ទាប់ពីលោកបានបង្ហោះសារមួយយ៉ាងវែងចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយក្នុងសារនោះតារាចម្រៀងរូបនេះបានសរសេររៀបរាប់ពីក្តីស្រឡាញ់យ៉ាងក្បោះក្បាយ និង ល្អិតល្អន់ល្អណាស់ ដែលមើលទៅហាក់ដូចជាលោកមានបទពិសោធក្នុងរឿងរ៉ាវនេះយ៉ាងច្រើនពីមុនមក ទាំងដែលមហាជនអ្នកគាំទ្របានដឹងថារូបលោកបច្ចុប្បន្ននេះនៅទំនេរ មិនធ្លាប់មានដំណឹងស្នេហាសូម្បីម្តងនោះ ។

តារាចម្រៀង ណុប ប៉ាយ៉ារិទ្ធ បានសរសេររៀបរាប់ថា «ផ្តល់ក្តីស្រឡាញ់ដល់នណាម្នាក់ត្រូវប្រាកដថាជាក្តីស្រឡាញ់ពិតប្រាកដ ទើបក្តីស្រឡាញ់នោះជ្រាបចូលជ្រៅដល់ក្នុងចិត្តមនុស្សដែលយើងផ្តល់ឱ្យ! ក្តីស្រឡាញ់ពិតគឺមិនគិតតែខ្លួនឯង មិនអាត្មានិយម គោលបំណងធំគឺធ្វើឱ្យមនុស្សដែលយើងផ្តល់ក្តីស្រឡាញ់ឱ្យមានសេចក្តីសុខ ទាំងផ្លូវកាយ ផ្លូវចិត្ត ដែលខុសពីក្តីស្រឡាញ់ធម្មតា ដែលយើងទទួលយកតែចំណុចល្អណាមួយរបស់គេដោយពេញចិត្ត ហើយចាប់ផ្តើមព្យាយាមគ្រប់គ្រងលើជីវិតគេ ។

ក្តីស្រឡាញ់ពិតគឺផ្តល់សេរីភាព ឱ្យតម្លៃ ផ្តល់ភាពកក់ក្តៅ ចែករំលែក និង លើកទឹកចិត្តគ្នាទៅវិញទៅមករាល់ពេលជួបបញ្ហា គឺកាន់ដៃគ្នាជានិច្ច តែមិនមែនជាការគ្រប់គ្រង កាន់កាប់ជីវិតមនុស្សដែលយើងស្រឡាញ់ ដាក់កំហឹត ឬ បង្ខិតបង្ខំ ។ ការស្រឡាញ់ពិតប្រាកដ គឺការរីកលូតលាស់ជាមួយគ្នា រួមសុខរួមទុក្ខ កាន់ដៃគ្នាដើរឆ្លងបញ្ហាជីវិតរាប់រយជំពូក ហើយមិនមែនជាការគាបសង្កត់ ដាក់គំនាប ឬ ការបង្កឈ្លោះដែលជាហេតុនាំឱ្យបាត់បង់នៅសុភមង្គល បាត់បង់ពេលវេលាល្អៗដែលគួរតែមានឱ្យបានច្រើនសម្រាប់ជីវិត ។

ការស្រលាញ់ពិតគឺនឹងកើតមានអារម្មណ៍កាត់បន្ថយការខ្វល់ ការគិតពីខ្លួនឯងច្រើនជាងមនុស្សដែលខ្លួនស្រឡាញ់ ហើយក្តីស្រឡាញ់ពិតនឹងជំរុញឱ្យអ្នកលែងមានភាពអាត្មានិយម ហើយមានក្តីស្រឡាញ់ចំពោះមនុស្សដែលអ្នកស្រឡាញ់រឹតតែច្រើន ។ អ្វីដែលសំខាន់នោះ អ្នកទាំង ២ គឺបានបង្ហាញអំពីចំណុចល្អ ចំណុចខ្វះខាតរៀងៗខ្លួន លាតត្រដាងអំពីភាពឈឺចាប់ ភាពសប្បាយរីករាយ អារម្មណ៍ល្អ អារម្មណ៍មិនល្អទៅវិញទៅមក នោះគឺជាទំនាក់ទំនងគ្នានៃភាសាបេះដូងដែលមានចំពោះគ្នា និង គ្នា ។ សូមច្បាស់លាស់ចំពោះក្តីស្រលាញ់ ទើបក្តីស្រលាញ់នោះក្លាយជាស្នេហាបាន» ។

ជាមួយការបង្ហោះសាររៀបរាប់ពីក្តីស្រឡាញ់ពីសំណាក់តារាចម្រៀង ណុប ប៉ាយ៉ារិទ្ធ នេះដែរ គេកត់សម្គាល់ឃើញមានការចូលរួមបញ្ចេញមតិពីអ្នកគាំទ្រជាច្រើន ដោយក្នុងនោះគេបានខម្មិនជារូបបេះដូង និង បានចែករំលែកភាសាស្នេហាដែលជាអត្ថន័យនៃសារនេះជាច្រើនថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង