មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ និងមិនមានអ្នកជាសះស្បេីយ​ដូចគ្នាគិតត្រឹមព្រឹកនេះ!

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានថាមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ និងមិនមានអ្នកជាសះស្បេីយ​ដូចគ្នាគិតត្រឹមព្រឹកនេះ។

គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ៣០៧ ករណី ក្នុងនោះអ្នកជំងឺ២៩៨ បានជាសះស្បើយ។

ដោយឡែកអ្នកជំងឺដែលនៅសល់ កំពុងដាក់ឲ្យសម្រាកព្យាបាលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង