ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានថ្មីម្នាក់ និងជាសះស្បើយម្នាក់ដូចគ្នា!

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានថារកឃើញករណីវិជ្ជមានថ្មីម្នាក់ និងជាសះស្បើយម្នាក់ដូចគ្នា។

តាមក្រសួងសុខាភិបាល ករណីវិជ្ជមានខាងលើ គឺជាជនជាតិ​ខ្មែរ​អាមេរិកកាំង​ មានអាយុ ៦២ឆ្នាំ​ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ទួលសង្កែ​ ខណ្ឌ​ឬ​ស្សី​កែវ ​រាជធានី​ភ្នំពេញ​។

អ្នកជំងឺខាងលើ បាន​ធ្វើដំណើរ​មកពី​សហរដ្ឋអាមេរិក​ និងបានមកដល់កម្ពុជា​ថ្ងៃទី ២៦ ខែវិច្ឆិកា​ឆ្នាំ ២០២០។

ក្រសួងសុខាភិបាល បានបញ្ជាក់ថាលទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​ខាងលើ​ ​គឺ​វិជ្ជមាន​វីរុស​កូ​វី​ដ -១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន ដាក់ឲ្យ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​។

ដោយឡែក អ្នកជាសះស្បើយថ្ងៃនេះគឺ ស្ត្រី​ជនជាតិ​អាមេរិក​កាំ​ អាយុ ៣៥ ឆ្នាំ​ស្នាក់នៅ​ណ្ឋា​គារ​មួយ ​ក្នុង​រាជធានី​ភ្នំពេញ។ ស្ត្រីខាងលើ បានធ្វើដំណើេពីសហរដ្ឋអាម៉េរិក។

គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ៣០៨ ករណី ក្នុងនោះអ្នកជំងឺ២៩៩ បានជាសះស្បើយ។

ដោយឡែកអ្នកជំងឺដែលនៅសល់ កំពុងដាក់ឲ្យសម្រាកព្យាបាលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង