មេដឹកនាំក្រុមរំលោភផ្លូវភេទកូរ៉េខាងត្បូង ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៤០ឆ្នាំ

(អន្តរជាតិ)៖ ថ្មីៗនេះតុលាការនៃប្រទេសកូរ៉េខាងត្បូងបានកាត់ទោស ស្ថាបនិកនៃក្រុមឧក្រឹដ្ឋជនរំលោភផ្លូវភេទ និងគម្រាមបង្ហោះតាមអនឡាញនូវរូបភាពនេះ ជាថ្នូរនឹងការទាមទារផលប្រយោជន៍ពីជនរងគ្រោះឲ្យជាប់ពន្ធនាគាររយៈពេល៤០ឆ្នាំ។

ឧក្រឹដ្ឋជននេះមានឈ្មោះ Cho ju-bin អាយុ២៥ឆ្នាំ ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុក៤០ឆ្នាំពីបទគម្រាមរកប្រយោជន៍ពីស្ត្រីរងគ្រោះ ដោយសារការរំលោភផ្លូវភេទពីនារីចំនួន៧៤នាក់ ដែលក្នុងនោះមានក្មេងស្រីជំទង់ចំនួន១៦នាក់ផងដែរ។ នេះជាក្រុមឧក្រឹដ្ឋជនដ៏ធំមួយដែលបានធ្វើសកម្មភាពនៅក្នុងប្រទេសកូរ៉េខាងត្បូងតាំងពីនិទាឃរដូវឆ្នាំ២០១៩ ហើយក្រោយមកមេដឹកនាំក្រុមនេះបានប្រកាសខ្លួនឯងថា ជាមេបិសាច។ ពួកនេះបានបញ្ចុះបញ្ចូលស្រីៗឲ្យបានមករួមភេទជាមួយខ្លួន និងបានថតសកម្មភាពនោះមកបង្ហោះតាមតេឡេក្រាម ដើម្បីបានទទួលប្រាក់ពីអ្នកមើល លើកលែងតែជនរងគ្រោះនោះបានប្រគល់អ្វីដែលជាការតាមទាររបស់ក្រុមពួកគេជាថ្នូរនោះទើបអាចរួចខ្លួន។

តុលាការកូរ៉េខាងត្បូងបាននិយាយថា ការចោទប្រកាន់ត្រូវបានធ្វើឡើងចំពោះការប្រព្រឹត្តពីបទលូងលោមបញ្ចុះបញ្ចូល និងគម្រាមទៅលើជនរងគ្រោះ។ ក្រៅពីជាប់ពន្ធនាគាររយៈពេល៤០ឆ្នាំលោក Cho-ju-bin ក៏ត្រូវពន័យជាប្រាក់ចំនួន១០០លានវុន ស្មើនឹង៩០.០០០ដុល្លាអាមរិកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង