ក្រសួងរកឃើញអ្នកឆ្លងកូវីដ ៥នាក់ទៀត ក្នុងនោះ៤នាក់ជាប់ពាក់ព័ន្ធក្រុមគ្រួសារអគ្គនាយកពន្ធនាគារ និង១នាក់ទៀតមកពីអាមេរិក ខណៈមានអ្នកជាសះស្បើយ២នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាសព័ត៌រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៥នាក់ ដែលក្នុងនោះមាន៤នាក់ ជាក្រុមគ្រួសារលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ និងម្នាក់ទៀតជាអ្នកដំណើរមកពីអាមេរិក ខណៈមានអ្នកជាសះស្បើយចំនួន២នាក់។

 

ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន២នាក់ គឺជាបុរសជនជាតិខ្មែរ ដែលធ្វើដំណើរមកពីអាមេរិក និងម្នាក់ទៀត គឺជាអង្គរក្សការពារផ្ទាល់ជូនគណៈប្រតិភូហុងគ្រី ក្នុងព្រឹត្តិការណ៍ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលបានឱ្យដឹងថា សម្រាប់អ្នកឆ្លងកូវីដចំនួន៥នាក់ទៀត ក្នុងនោះរួមមានសមាជិកគ្រួសារ​ដែល​នៅផ្ទះជាមួយលោក ឆែម សាវុធ អគ្គនាយកពន្ធនាគានៃក្រសួងមហាផ្ទៃចំនួន៤នាក់ (មានស្រ្តីអាយុ៣៦ឆ្នាំ កុមារ៉ាអាយុ១២ឆ្នាំ បុរសអាយុ៣៦ឆ្នាំ និងបុរអាយុ៣០ឆ្នាំ) និងស្រ្តីខ្មែរ-អេមេរិកកាំង អាយុ៣១ឆ្នាំម្នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាមាន​អ្នកឆ្លងកូវី១៩សរុប៣១៥នាក់ បានជាសះស្បើយចំនួន៣០១នាក់ និងកំពុងសម្រាកព្យាបាលចំនួនចំនួន១៤នាក់៕

អត្ថបទទាក់ទងៈក្រសួងសុខាភិបាល បិទផ្សារអ៊ីអន១បណ្តោះអាសន្ន ក្រោយស្រ្តីផ្ទុកមេរោគកូវីដ១៩ម្នាក់ បានចូលទៅកាន់ផ្សារនេះ

អត្ថបទទាក់ទងៈសម្ដេចតេជោ អំពាវនាវកុំឱ្យមានការចេញក្រៅផ្ទះ ក្រោយរកឃើញស្ត្រីម្នាក់ផ្ទុកកូវីដ១៩ទៅផ្សារអ៊ីអន១ និងឡើងចុះខេត្តសៀមរាប

អត្ថបទទាក់ទងៈសម្ដេចតេជោ ចាត់ទុកថាការឆ្លងកូវីដ១៩នៅថ្ងៃនេះ«ជាការឆ្លងក្នុងសហគមន៍»ខណៈមានខេត្តក្រុង៤ និងឥស្សរជនមួយចំនួនបានជាប់ពាក់ព័ន្ធ

អត្ថបទទាក់ទងៈអគ្គនាយកពន្ធនាគារ តេស្តវិជ្ជមានកូវីដ១៩ ដែលសង្ស័យឆ្លងពីភរិយា

អត្ថបទដែលជាប់ទាក់ទង