ក្រសួងអប់រំ ផ្អាកសាលារៀនអន្តរទ្វីបអាមេរិកកាំង សាខាចក្រអង្រែ រយៈពេល២សប្ដាហ៍

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង​កីឡា នៅថ្ងៃទី២៩​ ខែវិច្ឆិកា ឆ្នាំ២០២០ បាន​សម្រេចផ្អាកសាលារៀនអន្តរទ្វីបអាមេរិកកាំង សាខាចក្រអង្រែ បណ្ដោះអាសន្ន រយៈពេល២សប្ដាហ៍ ដោយគិតចាប់ពីថ្ងៃជូន​ដំណឹងនេះតទៅ។ គ្រឹះស្ថាន​សិក្សានេះ ត្រូវ​បន្ត​ដំណើរការ​បង្រៀន និង​រៀន​តាម​ប្រព័ន្ធ​អេឡិកត្រូនិក។

ក្រសួងបាន​បញ្ជាក់ទៀតថា ចំពោះ​ការ​ផ្អាក​ដំណើរការ​សាលា​នេះ​បណ្ដោះអាសន្ន គឺដើម្បី​ជៀស​វាង​ការ​ឆ្លងជំងឺកូវីដ-១៩ ចូល​ក្នុង​សាលា និង​រីករាល​ដាល​ក្នុង​សហគមន៍ ដោយ​ស្រប​តាម​ការ​​ណែនាំ របស់​សម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្រសួងអប់​រំ​ក៏បាន​អំពាវ​នាវឲ្យបុគ្គលិក​អប់រំ មាតាបិតា អ្នកអាណាព្យាបាល និង​សិស្សា​នុសិស្ស ដែលពាក់ព័ន្ធនឹងគ្រឹះស្ថាន​សិក្សាខាងលើ ឲ្យបន្ត​តាម​ដាន​សុខភាពផ្ទាល់ខ្លួន ក្នុង​ករណីសង្ស័យត្រូវ​ទាក់ទងទៅក្រសួងសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង